ទីក្រុងស៊ាងហៃរបស់ចិន បានចេញការព្រមានពីការមានរលកកម្ដៅក្ដៅខ្លាំងបំផុតរបស់ខ្លួនជាលើកទី២ ក្នុងសប្តាហ៍នេះ ដោយព្យាករថា សីតុណ្ហភាពនៅតំបន់មួយចំនួននៃស្រុក Pudong នឹងឡើងលើសពី ៤០អង្សាសេ។
យោងតាមការិយាល័យអាកាសធាតុ បានឲ្យដឹងថា ទីក្រុងដែលមានប្រជាជនប្រហែល ២៥លាននាក់នេះ ពោលដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយ សម្រាប់ពាណិជ្ជកម្ម និងការដឹកជញ្ជូនរបស់ប្រទេសចិន បានចេញការជូនដំណឹងអំពីកម្ដៅកម្រិតពណ៌ក្រហមលើកដំបូងប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី១ ខែសីហា បន្ទាប់ពីសីតុណ្ហភាពនៅកណ្តាលទីក្រុងស៊ាងហៃ ឡើងដល់ ៤០អង្សាសេ។
នៅថ្ងៃសៅរ៍ (ទី៣ ខែសីហា) វេលាម៉ោង ១២:០៦ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ការិយាល័យឧតុនិយមតំបន់ថ្មី Shanghai Pudong បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានអំពីគ្រោះមហន្តរាយចុងក្រោយបង្អស់ សម្រាប់ផ្នែកខ្លះនៃស្រុក Pudong។
យោងតាមការិយាល័យអាកាសធាតុបានឲ្យដឹងថា សីតុណ្ហភាពឡើងខ្ពស់បំផុតមិនធ្លាប់មានរបស់ទីក្រុងស៊ាងហៃ គឺ ៤០,៩អង្សាសេ ជាកម្រិតដែលត្រូវបានកត់ត្រាក្នុងឆ្នាំ១៨៧៣ និងដែលបានកើតមានម្ដងទៀតកាលពី ២ឆ្នាំមុន។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបានជំរុញដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យមានវិធានការប្រុងប្រយ័ត្ន ក្នុងនោះរួមទាំងការបង្ការអគ្គិភ័យផងដែរ៕