នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថភ្លើងដែលកំពុងបើកបាន ដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅចំនុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ។
សូមរម្លឹកផងដែរថា កាលពីខែមីនា ក្នុងឆ្នាំ២០២៤ នៅបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក៏មានធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងឡានក្រុងដឹកអ្នកទេសចរណ៍ផងដែរ ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ ស្រាលចំនួន៤៦នាក់ ។ អត្ថបទ ៖ ភិរុណ





