ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហានពលទាហាន ទាំងអស់នៃកងពលធ្វើពិធីហាត់សម ដើម្បីត្រៀមរៀបចំធ្វើពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ«ព្រែក ជីកហ្វូណនតេជោ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏ធំមួយទៀតរបស់កម្ពុជាគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅគ្រប់ទិសទីទាំងអស់ ចងចាំមិនភ្លេចគឺជាថ្ងៃបើកការដ្ឋានជាផ្លូវការសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលការបើកការដ្ឋាននេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គម្រោងយក្សមួយនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងបានគាំទ្រយ៉ាងពេញទំហឹង ថែមទាំងនាំគ្នាវាយជួង ទូងស្គរ និងរគាំងអបអរសាទរនៅទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕ អត្ថបទបាន ចក់






