លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ កោតសរសើរការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស

2024/08/04 06:36:26 pm        69

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​អចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ច​ប្រជុំពិនិត្យ​វឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​គណៈកម្មាធិការកណ្តាល ​ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រី​ទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជន​កាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណចំនួន ១៣១ នាក់ ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានកោតសរសើរ​ចំពោះការរីកចម្រើន​របស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ និងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦០៣ នៅទូទាំងប្រទេស ហើយកម្លាំយុវជន​ទាំងនោះបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម និងមានសកម្មភាព​រស់រវើកក្នុងការងារមនុស្សធម៌ និងការងារសង្គម ព្រមទាំងមានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ដោយទទួលបានការលើកកម្ពស់ក្នុងភាពជាអ្នកដឹកនាំ និងលើទំនាក់ទំនង​សហប្រតិបត្តិការជាតិ និងអន្តរជាតិ ផងដែរ ។

វឌ្ឍនភាពការងារទាំង​អស់នេះ គឺបាន​ឆ្លុះបញ្ចាំង​ពីការប្តេជ្ញាចិត្ត និងឆន្ទៈនៃការ​លះបង់​កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការ​សាខាទាំង ២៥ រាជធានី-ខេត្ត ក៏ដូចជាឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយសក្លឹប ក្នុងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ទៅ​លើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងរបស់យើង ។

អង្គប្រជុំបានគាំទ្រអនុសាសន៍របស់ លោកជំទាវបណ្ឌិត លើចែករំលែកនូវបទពិសោធន៍​ក្នុងការ​លើកកម្ពស់ និងការចូលរួមរបស់យុវជននៅក្នុងសកម្មភាពមនុស្សធម៌ និងវិធីសាស្រ្តនៃការ​ដោះស្រាយ​បញ្ហាប្រឈមនានា ​ក្នុងដំណើរការពង្រឹង និងកសាងកម្លាំងយុវជនថ្មី នៅតាម​គ្រឹះស្ថានឧត្តមសិក្សា ដើម្បីអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ជាពិសេស ក្នុងការពង្រឹងតួនាទីស្នូលរបស់យុវជន ដើម្បីសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់​ក្នុងបុព្វហេតុមនុស្ស​ធម៌ដ៏ធំមួយនេះ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm