បន្ទាប់ពីបំណាក់ដីដ៏អាក្រក់នេះបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុង វ៉ាយ៉ាណាដ (Wayanad) នៃរដ្ឋ កេរ៉ាឡា (Kerala) ប្រទេសឥណ្ឌា ចំនួនអ្នកស្លាប់នៅក្នុងស្រុកដែលរងគ្រោះមហន្តរាយបានឡើងដល់ ៣៥៨នាក់ ខណៈ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សរាប់រយនាក់ដែលជាប់ក្នុងបំណាក់ដី និងល្បប់។

យោងតាមព័ត៌មានចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាលរដ្ឋ ក្រុមអ្នកជួយសង្គ្រោះបានប្រើរ៉ាដាស្វែងរកយ៉ាងជ្រៅដើម្បីកំណត់ទីតាំងអ្នកដែលបានជាប់នៅក្នុងកម្ទេចកម្ទី និងផ្ទះដែលដួលរលំ។

ខណៈក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមហ៊ុនស្វែងរក និងជួយសង្គ្រោះឯកជន បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលដឹកនាំដោយកងទ័ពឥណ្ឌា នគរបាលរដ្ឋ Kerala និងអង្គភាពសេវាសង្គ្រោះបន្ទាន់ដែលបានឈានចូលដល់ថ្ងៃទី ៥ មនុស្សជាងពីររយនាក់នៅតែមិនទាន់រកឃើញនៅឡើយ។
ដោយប្រើឧបករណ៍ធន់ធ្ងន់ និងទំនើប អ្នកជួយសង្គ្រោះជាង ១.៣០០នាក់ កំពុងជីកកាយតាមគំនរអគារខូចខាត និងនៅក្រោមគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕