ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងកាន់តែខ្លាំង ខណៈអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានត្រៀមឆ្លើយតប ចំពោះការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដែលបានស្តីបន្ទោសលើអ៊ីស្រាអែល ដោយជំរុញឱ្យមានការព្រួយបារម្ភអំពីសង្រ្គាមក្នុងតំបន់។

អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅកាន់តំបន់នេះ ខណៈរដ្ឋាភិបាលលោកខាងលិច បានអំពាវនាវឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីប្រទេសលីបង់ ជាទីដែលចលនាហេសបូឡាដ៏មានឥទ្ធិពល គាំទ្រដោយអ៊ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសនេះ ហើយក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរ។
ការសម្លាប់មេដឹកនាំក្រុមហាម៉ាសនៅសប្តាហ៍នេះ លើលោក Ismail Haniyeh ក្នុងទីក្រុង តេអេរ៉ង់(Tehran) ប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើឃាតរបស់អ៊ីស្រាអែលលើមេបញ្ជាការយោធារបស់ក្រុមហេសបូឡា ក្នុងទីក្រុង បេរូត (Beirut) បានបង្កឱ្យមានការប្តេជ្ញាសងសឹកពីអ៊ីរ៉ង់ និងអ្វីដែលហៅថា "អ័ក្សនៃការតស៊ូ" ។
ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មកពីប្រទេសលីបង់ យេម៉ែន អ៊ីរ៉ាក់ និងស៊ីរី ត្រូវបានទាញចូលទៅក្នុងសង្រ្គាមជិត១០ ខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សា។
គ្រាប់រ៉ូកែតជាច្រើនគ្រាប់បានបាញ់ស្រោចចេញពីភាគីលីបង់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីចុងសប្ដាហ៍នេះ៕