ផ្លូវកៅស៊ូតភ្ជាប់ពីស្រុកស្អាងខេត្តកណ្តាល ឆ្ពោះស្រុកព្រៃកប្បាសខេត្តតាកែវ កំពុងក្លាយ​ទៅ​ជាផ្លូវដីបែកភក់ មានទឹកដក់​ដោយសាររថយន្តធុនធំ​បំផ្លាញ

2021/09/06 10:56:55 pm        552

កណ្ដាល ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែងដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ សម្រាប់ជាសរសៃឈាមសេដ្ឋកិច្ច ក្នុងការដឹកជញ្ជូនដំណាំកសិផលនានា របស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានបំផ្លាញជាបណ្តើរៗ ។

ជាក់ស្តែងផ្លូវកៅស៊ូមួយខ្សែ តភ្ជាប់ពីផ្លូវលេខ២១B ស្រុកស្អាង ខេត្តកណ្តាល ឆ្ពោះកាន់ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងក្លាយទៅជាផ្លូវដី បែកភក់ មានទឹកដក់ ដោយសារតែរថយន្តធុនធំជាអ្នកបំផ្លាញ ។

ប្រជាពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តាល រៀបរាប់ឲ្យដឹង នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ថា កំណាត់ផ្លូវកៅស៊ូ ១ខ្សែនេះ កសាងស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទក្រោយមកប្រគល់​ឲ្យរដ្ឋបាលខេត្តកណ្តាល ជាអ្នកគ្រប់គ្រងថែរក្សាបន្ត ។ កន្លងទៅផ្លូវមួយខ្សែនេះ មាន​ស្ថានភាព​ល្អស្អាតធម្មតា ទើបមួយរយះចុងក្រោយនេះប្រមាណ ២ទៅ៣ខែប៉ុណ្ណោះ កំពុងប្រែក្លាយទៅជាផ្លូវដី បែកភក់​ទឹកដក់មានជង្ហុកតូចធំ ជាហូហែរ ដោយសារតែរថយន្តធុនធំជាអ្នកបំផ្លាញ ។

ប្រជាពលរដ្ឋ លើកឡើងបន្តថា ផ្លូវកៅស៊ូ ដែលកំពុងរងការខូចខាតខ្លាំងនេះ គឺកើតឡើង​ដោយ​សារតែក្រុមរថយន្តដឹកដីរថយន្តដឹកទំនិញរថយន្តដឹកជីក៏ដូចជា ក្រុមរថយន្តដឹកគ្រឿង​សំណង់ជាដើម ។ ដោយឡែកចំណុចដែលខូចខាតខ្លាំងជាងគេ គឺនៅចំណុច ចាប់ពីភូមិគោក​អណ្តែត ទៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ដោយជួយបញ្ហាទាំងនេះ បងប្អូនប្រជាពលរដ្ឌទូទៅ សូមស្នើអាជ្ញាធរ និងជំនាញខេត្តកណ្តាល មេត្តាជួយជួសជុលស្ថាបនាអភិវឌ្ឍន៍កំណាត់ផ្លូវ ១ខ្សែនេះ ឲ្យបានល្អប្រសើរ ដោយសារតែផ្លូវ ១ខ្សែនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដឹកជញ្ជូនដំណាំកសិផលរបស់​ប្រជាពលរដ្ឋ​យើងចេញចូលប្រទេសជិតខាង ៕

អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm