សហរដ្ឋអារិក ឡើងមកគ្រងកំពូលតារាងជើងឯកអូឡាំពិក ក្រោយឈ្នះមេដាយមាស៥គ្រឿងបន្ថែម ខណៈចិនធ្លាក់មកលេខ២ មេដាយមាសស្មើគ្នាតែខុសគ្នាមេដាយប្រាក់ និងមេដាយសំរឹទ្ធ។
អាមេរិកឈ្នះមេដាយមាសពីកីឡាវាយកូនគោល (Scottie Scheffler) ប្រណាំងកង់ អត្តពលកម្ម និងហែលទឹក២គ្រឿង។

ចិនដណ្តើមបានមេដាយមាសពីកីឡាវាយកូនឃ្លីលើតុ ហែលទឹក និងកីឡាកាយសម្ព័ន្ធ។
ប្រទេសដែលដណ្តើមបានមេដាយមាសផ្សេងទៀតមាន កូរ៉េខាងត្បូង ជប៉ុន កាណាដា អ៊ុយក្រែន ស៊ុយអែត អាល់ហ៊្សេរី ស៊ីលី ឆាយនីសតៃប៉ិ អ៊ីតាលី និងស៊ែប។
ប្រទេសនៅអាស៊ានហ្វីលីពីបន្តធ្វើបានល្អ បន្ទាប់ពីកីឡាករ YULO Carlos Edriel ឈ្នះមេដាយមាសទី២របស់ខ្លួនលើប្រភេទកីឡាកាយសម្ព័ន្ធវិញ្ញាសាលោតរំលង(Vault)។
ម៉ាឡេស៊ីឈ្នះមេដាយមួយគ្រឿងដែរ បន្ទាប់ពីកីឡាករ របស់ខ្លួនឈ្នះមេដាយសំរឹទ្ធលើប្រភេទកីឡាវាយសី វិញ្ញាសាវាយគូបុរស។
ថ្ងៃនេះ(៥ សីហា ២០២៤)ជាថ្ងៃប្រកួតទី១០។ កីឡាដែលត្រូវឈានដល់វគ្គដណ្តើមមេដាយមាន ទ្រីអាត្លុង បាញ់កាំភ្លើង វាយសី កាយសម្ព័ន្ធ ទូកកានូ អត្តពលកម្ម ប្រណាំងកង់ក្នុងសាល និងបាល់បោះ(៣x៣)៕





