ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានដឹកនាំធ្វើវេទិកាសាធារណៈក្រោមប្រធានបទ «ការប្រើប្រាសបណ្តាញសង្គម Social Media ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ» ដែលប្រារពធ្វើនៅមជ្ឈបណ្ឌលសាភាកូរ៉េ IDEA ក្នុងស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៤ សីហា ២០២៤ នេះ ។
វេទិកានេះ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យឮសិស្ស យុវជន ប្រជាជន និងមន្ត្រីរាជការយល់ឲ្យបានច្បាស់អំពី «គំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA» និងទប់ទល់ជាមួយការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ដែលពួកនយោបាយជ្រុលនិយមព្យាយាមចែកផ្សាយ បំពុល បញ្ឆេះកំហឹងប្រជាជនតាមរយៈបណ្តាញសង្គម ។
វេទិកាសាធារណៈថ្ងៃនេះមានអ្នកចូលរួមជា សិស្ស យុវជន ប្រជាជន លោកគ្រូអ្នកគ្រូ និងមន្ត្រីមូលដ្ឋានជាង ៥០០ នាក់ ។
ក្នុងវេទិកាសាធារណៈ បន្ទាប់ពីការនិយាយផ្សព្វផ្សាយ ពន្យល់ ឲ្យអ្នកចូលរួមទាំងអស់បានយល់ ច្បាស់អំពី CLV ជាអ្វី ? មានបំណងអ្វី ? មានប្រយោជន៍អ្វី ? អ្នកណាជាអ្នកផ្តួចផ្តើមបង្កើត CLV នេះ ?
ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បានឆ្លើយសំណួរមួយចំនួន ដែលក្តីកង្វល់របស់សិស្ស និងយុវជនយើងផងដែរ ។
ឯបឧត្ដមណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ថា «បើយើងខ្លាំង គេហ្នឹងខ្លាចយើង… តែបើយើងបន្តខ្លាច គេនឹងខ្លាំងដាក់យើងរហូត» ៕






