
ភ្នំពេញ៖ ឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asean Easy Test ផលិតនៅប្រទេសកូរ៉េ ត្រូវបា នក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាំចូលមកដល់កម្ពុជាហើយ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា។
ប្រភពដដែលបញ្ជាក់បន្ថែមថា ឧបករណ៍តេស្តប្រភេទថ្មីដែលទើបនាំមកដល់កម្ពុជានៅពេលនេះ មាន គុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ។ ប្រសិនជាចង់បានឧបករណ៍នេះ ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជន អាចទាក់ទងទៅក្រសួងប្រៃសណីយ៍ដោយផ្ទាល់ ឬតាមរយៈលេ ខទូរសព្ទ ១២៣/ ០៦៧ ៨១៨ ៧៨២/ ០១៧ ៨៤៨ ១០៨/ ០៧៧ ៨៦៧ ៩៥៧។ ឧបករណ៍តេស្តនេះ ក្នុងមួយប្រអប់មាន ២៥ ឧបករណ៍តេស្ត ហើយមួយឧបករណ៍តេស្តតម្លៃ ២,៩ដុល្លា រ៕ ដោយ៖ គង់ ឌិន

