រដ្ឋាភិបាលយេម៉ែនកាលពីថ្ងៃអាទិត្យ បានចេញការព្រមានជាផ្លូវការទាក់ទងនឹងវិបត្តិថែទាំសុខភាពដែលជិតមកដល់ខ ណៈដែលការថយចុះយ៉ាងខ្លាំងនៃមូលនិធិអន្តរជាតិ គំរាមកំហែងដល់ការបិទកន្លែងព្យាបាលសំខាន់ៗ នៅទូទាំងប្រទេស។

ការបិទជិតកន្លែងថែទាំសុខភាពសំខាន់ៗជាង ១.000 កន្លែង ដោយសារការធ្លាក់ចុះនៃមូលនិធិអន្តរជាតិ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ស្ត្រី ៥០០.000នាក់ នៅក្នុងប្រទេសអារ៉ាប់ ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរដ្ឋ Saba។
នាយករដ្ឋមន្ត្រីយេម៉ែន លោក អាម៉េដ អាវ៉ាដ ប៊ីន មូបារ៉ាក់ ( Ahmed Awad bin Mubarak) កាលពីថ្ងៃអាទិត្យ បានកោះប្រជុំរដ្ឋាភិបាលកម្រិតខ្ពស់ នៅទីក្រុងAden ដែលជាទីក្រុងកំពង់ផែភាគខាងត្បូងរបស់ប្រទេសនេះ ដើម្បីដោះស្រាយវិបត្តិនេះ។ ក្នុងកិច្ចប្រជុំនោះ លោកបានអំពាវនាវឲ្យមានការបង្កើតគណៈ កម្មាធិការរដ្ឋាភិបាលមួយ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់វាយតម្លៃតម្រូវការរបស់វិស័យសុខាភិ បាល និងកំណត់នូវអន្តរាគមន៍អន្តរជាតិចាំបាច់។
លោក ក៏បានជំរុញដៃគូអន្តរជាតិ និងក្នុងតំបន់ ឲ្យបន្ត«ការគាំទ្រសំខាន់ៗ និងបន្ថែមទៀត» របស់ពួកគេសម្រាប់សេវាសុខភាព ដើម្បីបញ្ចៀសគ្រោះលទ្ធភាពមហន្តរាយមនុស្សធម៌។