ព្យុះDebby ក្លាយជាព្យុះសង្ឃរា ដាក់គោលដៅនៅឈូងសមុទ្ររដ្ឋ Florida

2024/08/05 06:41:52 pm        46

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ដោយព្រមានអំពីការកើនឡើងនៅមហាសមុទ្រដែលកំពុងគំរាមកំហែងដល់អាយុជីវិតថា ព្យុះត្រូពិក Debby មានកម្លាំងខ្លាំងយ៉ាងឆាប់រហ័សប្រែក្លាយទៅជាព្យុះសង្ឃរា បោកបក់ដល់ដីគោក ក្នុងតំបន់ Big Bend នៃឈូងសមុទ្ររដ្ឋ Florida នៅថ្ងៃច័ន្ទនេះ ។

មជ្ឈមណ្ឌលព្យុះសង្ឃរា បានព្យាករណ៍ពីលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត រួមមានទាំងព្យុះហក់ឡើងដល់កម្ពស់៣ ម៉ែត្រ នៅក្នុងតំបន់មួយចំនួន។ មជ្ឈមណ្ឌលនិយាយថា ខណៈព្យុះ ធ្វើដំណើរឆ្ពោះទៅភាគខាងជើងបន្តិចម្តងៗពេញមួយសប្តាហ៍ ព្យុះនេះអាចនាំមកនូវ ភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រ ចន្លោះពី១០ ទៅ២០អ៊ីង (២៥និង៥០សង់ទីម៉ែត្រ) និងការជន់លិចដ៏មហន្តរាយដល់រដ្ឋ Georgia និងរដ្ឋ សៅ ខារ៉ូឡៃណា(South Carolina) ។

លោក Jamie Rhome នាយករងនៃមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិព្យាករណ៍ថាព្យុះ Debby នឹងនាំមកនូវបរិមាណទឹកភ្លៀងជាប្រវត្តិសាស្ត្រក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Rhome ក៏បាននិយាយផងដែរថាព្យុះDebby ត្រូវបានជំរុញដោយទឹកឈូងសមុទ្រមានកម្តៅខ្លាំងផងដែរ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុជឿថា ការឡើងកម្តៅផែនដីបង្កឡើងដោយមនុស្សពីការដុតឥន្ធនៈហ្វូស៊ីលបានបង្កើនសីតុណ្ហភាពនៅមហាសមុទ្រ ធ្វើឱ្យព្យុះកាន់តែធំ និងមហន្តរាយកាន់តែខ្លាំង។

ការត្រៀមទប់ទល់សម្រាប់ព្យុះ Debby អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រមូលកងឆ្មាំជាតិចំនួន ៣.០០០នាក់ និងបានដាក់ទីក្រុង និងតំបន់ភាគច្រើនរបស់រដ្ឋ ឱ្យស្ថិតក្រោមបទបញ្ជាគ្រាអាសន្ន ខណៈការជម្លៀសប្រជាជនជាកាតព្វកិច្ច ត្រូវបានបញ្ជានៅផ្នែកមួយចំនួននៃតំបន់ឈូងសមុទ្រ។ លោក DeSantis បាននិយាយថា មានបុគ្គលិកជួសជុលបណ្តាញអគ្គិសនីជាង ១៧.០០០ នាក់ និងបុគ្គលិកអគ្គិសនីផ្សេងទៀត ត្រៀមដើម្បីស្តារថាមពលឡើងវិញ។ អភិបាលរដ្ឋ Georgia និងរដ្ឋ South Carolina ក៏បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន មុនពេលព្យុះមកដល់ផងដែរ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm