វិបត្តិទឹកកាន់តែអាក្រក់ទៅៗនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម

2024/08/05 06:52:54 pm        112

វិបត្តិទឹកនៅតំបន់ហ្កាហ្សាស្រ្ទីប កាន់តែអាក្រក់ខ្លាំងទៅៗ នៅពេលដែលកងទ័ពអ៊ីស្រាអែល បានបំផ្ទុះអណ្តូងទឹករាប់សិបកន្លែង ដែលជំរុញឱ្យអ្នកជម្លៀសខ្លួនស្វែងរកមធ្យោបាយផ្សេងៗទៀតដើម្បីបានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយការជីកកកាយដីខ្សាច់ គឺជាវិធីមួយដែលអ្នកស្រុកអាចរកទឹកនៅក្រោមដីដើម្បីប្រើប្រាស់។

អ្នកស្រុកប៉ាឡេស្ទីនជាច្រើនបាននាំគ្នាជីកអណ្តូងទឹកសម្រាប់ជនភៀសខ្លួនដោយប្រើវិធីសាស្រ្តបុរាណបែបនេះ ដោយទឹកត្រូវបានដងចេញពីក្នុងនោះដោយប្រើខ្សែពួរ ខណៈជនភៀសខ្លួន និងកុមារតម្រង់ជួរចាំយកទឹកទៅប្រើប្រាស់។

អ្នកស្រុកម្នាក់បាននិយាយថា «អណ្តូងនេះត្រូវបានខួងបន្ថែមលើអណ្តូងចំនួន ៣ផ្សេងទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកក្នុងតំបន់ដោយសារតែកង្វះខាតយ៉ាងខ្លាំង។ អណ្តូងទាំងនេះមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាជនទាំងអស់នៅទីនេះទេ ហើយយើងត្រូវការការផ្គត់ផ្គង់ទឹកបន្ថែមទៀត»។

កង្វះខាតទឹកផឹកយ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា បង្កជាបញ្ហាប្រឈមដ៏ធំបំផុតមួយដល់សុខភាពប្រជាជន ជាពិសេសជាមួយនឹងកម្ដៅដ៏ខ្លាំងក្លានៅក្នុងរដូវក្តៅនេះ។ ទឹកកខ្វក់បណ្តាលឱ្យមានការឆ្លងមេរោគក្នុងពោះវៀនជាមួយនឹងការក្អួត និងរាគ ហើយក៏នាំឱ្យបាត់បង់ជាតិទឹកផងដែរ។

នៅពេលដែលសង្រ្គាមនៅតែបន្តសម្រាប់ខែទីដប់ តំបន់ហ្កាហ្សា បានបាត់បង់សមត្ថភាពផលិតទឹកស្ទើរតែទាំងអស់របស់ខ្លួន ដោយ ៨៨ភាគរយនៃអណ្តូងទឹករបស់តំបន់នេះ និងរោងចក្រចម្រោះទឹកទាំងអស់ត្រូវបានខូចខាត ឬបំផ្លាញ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយអង្គការប្រឆាំងភាពក្រីក្រ អកស៍ហ្វាម (Oxfam) របស់ចក្រភពអង់គ្លេស៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm