ការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀន និងមន្ទីរពេទ្យនៅហ្កាហ្សា សម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់

2024/08/05 07:10:22 pm        99

មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់ទៅលើទីតាំងច្រើនកន្លែងនៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ រួមទាំងជំរំតង់ នៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅភាគកណ្តាលតំបន់ហ៊ុមព័ទ្ធមួយនេះ។ការវាយប្រហារ បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

វីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីក្រុមពលរដ្ឋប៉ាឡេស្ទីន បានគប់ធុងទឹក និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ដើម្បីពន្លត់ភ្លើងដែលបានឆាបឆេះបន្ទាប់ពីការវាយប្រហារ។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងដាក់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធដែល «ធ្វើសកម្មភាពភេរវកម្ម» ហើយការបំផ្ទុះជាបន្តបន្ទាប់ត្រូវបានគេកំណត់អត្តសញ្ញាណ ដែលបង្ហាញថាមានអាវុធជាច្រើននៅក្នុងតំបន់នេះ។ បរិវេណមន្ទីរពេទ្យ មានមនុស្សរាប់ពាន់នាក់ ជាអ្នកដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅក្នុងតំបន់ផ្សេងៗនៅហ្កាហ្សា។

លោក បាននិយាយថា មនុស្សជាច្រើនកំពុងដេកលង់លក់នៅពេលគ្រាប់រ៉ុក្កែតបានវាយប្រហារ ដោយធ្វើឲ្យជំរំតង់ឆាបឆេះ។ មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដាច់ដោយឡែកមួយទៀត បានវាយប្រហារលើសាលារៀនចំនួនពីរកន្លែងក្នុងទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារបរិវេណយោធារបស់ក្រុមហាម៉ាស ដែលបានបង្កប់ខ្លួននៅក្នុងសាលារៀនទាំងពីរកន្លែងនេះ។

វីដេអូបង្ហាញសាកសពនៅរាយប៉ាយក្នុងទីធ្លាសាលារៀនមួយ ខណៈពលរដ្ឋប្រញាប់ប្រញាល់ទៅជួយអ្នករងរបួស។ ការវាយប្រហារ កើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរ បញ្ចប់ទៅដោយគ្មានលទ្ធផល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានដាក់កំហុសលើក្រុមហាម៉ាស ចំពោះកិច្ចព្រមព្រៀងដែលជាប់គាំងជាយូរមកហើយ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។

លោកនិយាយថា ក្រុមហាម៉ាស ពុំបានព្រមព្រៀងចំពោះលក្ខខណ្ឌជាមូលដ្ឋានភាគច្រើននៃផែនការនេះទេ។ អ៊ីស្រាអែល កំពុងត្រៀមទប់ទល់ទៅនឹងការរីកធំកាន់តែខ្លាំង បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅក្នុងទីក្រុងតេអេរ៉ង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm