គណៈកម្មការជំនួយមនុស្សធម៌ (HAC) នៃប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ បានបដិសេធការអះអាងអំពីការខ្វះស្បៀងអាហារ នៅជំរំ Zamzam ដែលជាជំរំដ៏ធំបំផុតមួយសម្រាប់ជនភៀស នៅរដ្ឋ North Darfur នៃភាគខាងលិចស៊ូដង់។

គណៈកម្មាការ HAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្វីដែលត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍របស់បណ្តាញប្រព័ន្ធព្រមានជាមុនអំពីកង្វះស្បៀងអាហារ (FEWS NET) មិនមានអ្វីដែលត្រូវធ្វើជាមួយការពិតនោះទេ» ។

របាយការណ៍របស់ HAC នៅរដ្ឋ North Darfur កាលពីថ្ងៃទី ៣ ខែសីហា បានបង្ហាញថា ដំណើរទស្សនកិច្ចរួមគ្នារបស់ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិមួយចំនួន ទៅកាន់ជំរំ Zamzam កាលពីថ្ងៃទី ២៣ ខែកក្កដា បានបង្ហាញពីស្ថិរភាពនៃស្ថានភាពមនុស្សធម៌ នៅទីនោះ។
របាយការណ៍នោះ បានឲ្យដឹងទៀតថា៖«HAC បដិសេធការចោទប្រកាន់ទាំងនេះ ហើយសង្កត់ធ្ងន់ថា កង្វះខាតស្បៀងអាហារ និងជំនួយមនុស្សធម៌នៅតាមទីតាំង និងជំរំទាំងនេះ គឺបណ្តាលមកពីការឡោមព័ទ្ធដែលដាក់ដោយកងកម្លាំងគាំទ្ររហ័សរបស់ក្រុមឧទ្ទាម (RSF) និងការបាញ់ផ្លោងកាំភ្លើងធំដោយកងជីវពលនេះ ទៅលើកន្លែងថែទាំសុខភាព និងមជ្ឈមណ្ឌល និងជំរំជនភៀសខ្លួន»។