វាយគង ទូងស្គរជ័យ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីអបអរសាទរពិធីបើកការដ្ឋាន សាងសង់ «ព្រែកជីកហ្វូណន តេជោ»

2024/08/05 08:06:03 pm        99

ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំប្រារព្វពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ដែលជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក និងនិស្សិតប្រមាណជាង២៦០០នាក់។

​ថ្លែងក្នុងពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណន តេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា ថ្ងៃនេះយើងទាំងអស់គ្នា ពិតជាមានសេចក្តីសប្បាយរីករាយ និងមោទនភាព ដែលបានចូលរួមជាមួយគ្នា ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលទាំងអស់ ចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណន តេជោ។ វត្តមានរបស់ឯកឧត្តម លោក លោកស្រី និងប្អូនៗនិស្សិត បានបង្ហាញយ៉ាងច្បាស់នូវចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់ ដែលបានចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ដោយទឹកចិត្តចូលរួមចេញពីបេះដូង។ ព្រែកជីកហ្វូណនតេជោ នេះ មានប្រវែង១៨០គីឡូម៉ែត លាតសន្ធឹងកាត់តាមខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តខេត្តកែប។

ចំណែកនិសិ្សតចំនួន០៤រូប ក្នុងចំណោមនិសិ្សតជាង២០០០នាក់ ដែលបានចូលរួមក្នុងពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណន តេជោ បានបង្ហាញពីក្តីរំភើបរីករាយ ជាពិសេសគម្រោងព្រែកជីកហ្វូណន តេជោ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ។ ដូច្នេះក្នុងនាមជាយុវជនជំនាន់នេះខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ និងអំពាវនាវដល់យុវជនជំនាន់ក្រោយឲ្យមានស្មារតីគាំទ្រសមិទ្ធផលជាតិរបស់យើង។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបញ្ជាក់ថា អ្វីដែលកាន់តែមានមោទនភាពសម្រាប់យើងទាំងអស់គ្នានោះគម្រោងព្រែកជីកហ្វូណន តេជោ នេះ ជាគម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ជាមហាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ នៅព្រែកតាកែវ នៃខេត្តកណ្តាល៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm