ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ​បាន​បន្ថែម​ទម្ងន់​លើ​វិបត្តិ​កូ​វីដ​១៩

2021/04/27 09:59:58 am        25

សៀមរាប ៖ ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប បានបង្ហាញ ​កង្វល់​ថា​ វា​ជា​ទម្ងន់​បន្ថែម​លើ​ដំណោះស្រាយ ខណៈពេលដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន នៅតែ​លួច​ឆ្លងដែន ​នៅក្នុង​អន្តរកាល​ នៃ​វិបត្តិ​កូ​វីត​១៩​នេះ​។


នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ មនុស្ស ខេត្តសៀមរាប កាលពីថ្ងៃទី​២៨ ខែកញ្ញា ​​ម្សិលមិញ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋា​ន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​បញ្ជាក់ថា​ មកដល់ពេលនេះ ​ក្រុមការងារ​ជំនាញ​បាន​រក​ឃើញថា ​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដែល​បានធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ ធ្វើ​នៅ​ក្រៅ​ប្រទេស​ ចំនួន​ជាង​៥​ម៉ឺន​នាក់​ ក្នុងនេះ​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ ​មាន​ចំនួន​តែ​ជាង ​២​ម៉ឺន​នាក់ ហើយ​ការ​ធ្វើ​ចំណូលស្រុក​មកវិញ មាន​ចំនួន​ជាង​បី​ម៉ឺន​នាក់​។ ​ក្រុម​អ្នក​ចំណូលស្រុក​ទាំងនេះ មាន​មួយ​ចំនួន ​បាន​ព្យាយាម​ឆ្លងដែន​ត្រឡប់​ទៅវិញ ដោយ​ផ្សង​នឹង​គ្រោះថ្នាក់​ជាច្រើន ​ដោយសារតែ​ការ​ ចាញ់​ឧបាយកល​មេខ្យល់ ដែល​ទាំងនោះ គឺជា​ក្តីកង្វល់​មួយ​។

លោកស្រី បាន​បន្ថែមថា មូលហេតុ​មួយចំនួន ​នៃ​ការ​លួច​ឆ្លងដែន​ជាថ្មី របស់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ក្រៅពី​ការ​អូសទាញ ក៏​មាន​មួយ​ចំនួន​ដែរ ជា​ពលករ​ស្របច្បាប់ បានធ្វើ​ចំណូលស្រុក​មកវិញ​ដោយ​ខុស ច្បាប់ នៅ​ពេលដែល​ព្រំដែន​ត្រូវបាន​បិទ​។​ ការ​ឆ្លងដែន​ក្នុងពេលដែល​ច្រក​ព្រំដែន​ត្រូវបាន​បិទ វា​ជា​ករណី ខុសច្បាប់​រួច​ទៅហើយ ​ប៉ុន្តែ​វា​ក៏​កំពុង​ឋិត​ក្នុង​វិបត្តិ​កូ​វីដ​១៩​ថែមទៀត ​ដែល​ទាំងអស់នេះ បាន​ក្លាយ​ជា​បន្ទុក ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ការរក​ដំណោះស្រាយ​។

លោកស្រី យូ សុភាព បាន​បញ្ជាក់ថា ​យ៉ាងណាក៏ដោយ ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងនេះ គណៈកម្មាធិ​ការ​ប្រ​យុទ្ធ​ប្រឆាំង​ អំពើ​ជួញដូរ​មនុស្ស ​បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត រៀបចំ​កម្លាំង​ទទួល​ពលរដ្ឋ ខ្មែរ ដែល​បាន​ធ្វើ​ចំណូលស្រុក​វិញ ​ប្រចាំការ​នៅ​តាម​បណ្តា​ច្រកទ្វារព្រំដែន​ ដូចជា ប៉ោយប៉ែត ម៉ាឡៃ និង អូរ​បី​ជាន់ ជាដើម ​ជាមួយនឹង​ការអនុវត្ត​តាម​វិធាន​សុវត្ថិភាព ​ដែល​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល​ ធ្វើ ច​ត្តា​ឡី​ស័ក​ ឧបត្ថម្ភ​អាហារ ​ដឹកជញ្ជូន​ទៅកាន់​មូលដ្ឋាន តាមដាន​សុខភាព បង្ការ​ទប់ស្កាត់​រលក​ទី​២ ចូល ក្នុង​សហគមន៍​៕

​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm