ពលករឆ្លងដែនមកពីថៃកំណើនអ្នកឆ្លងកូវីដ-១៩ មានការថយចុះច្រើនជាងអ្នកឆ្លងក្នុងសហគមន៍

2021/09/07 05:14:20 pm        448

ឧត្តរមានជ័យ ៖ ចំនួនលំហូរពលករឆ្លងដែនមកពីថៃ តាមច្រកទ្វារព្រំដែនអូរស្មាច់ នៃខេត្តឧត្តរមានជ័យ មានការថយចុះច្រើនក្នុងមួយថ្ងៃមានត្រឹមតែ ១០០ជាងតែប៉ុណ្តោះ ខណៈកំណើនអ្នកឆ្លងជំងឺកូវីដ-១៩ គឺមានការថយចុះច្រើនជាងចំនួនអ្នកឆ្លងក្នុងសហគមន៍ នាពេលបច្ចុប្បន្ននេះ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​ស្ថានភាពចំពោះពលករឆ្លងដែនមកពីថៃ ដែលចូលមកករណីឆ្លងជំងឺកូវីដ-១៩​មានការថយចុះច្រើន​ ក្នុងរយៈពេលដើមខែកញ្ញានេះ ដោយសារតែយើងអាច​គ្រប់គ្រង​ស្ថានភាព​លើ​ចំនួនពលករ​ចូល​មកបាន ក៏ប៉ុន្តែចំពោះករណីឆ្លងក្នុង​សហគមន៍វិញ​នោះ​ហាក់បី​មាន​ការហក់ឡើងខ្ពស់បន្តិច​នៅ​ក្នុងភូមិស្រុកអន្លង់វែង នឹងស្រុកត្រពាំងប្រាសាទ។

លោក បានបន្ដថា ​ដោយសារតែស្ថានភាពសហគមន៍​យើងពិបាក​ក្នុងការគ្រប់គ្រង ចំពោះអ្នកធ្វើដំណើរដែលជាបញ្ហា​មួយបណ្តាលឲ្យមានការឆ្លង​ច្រើនលឿន​ជាង​ពលករឆ្លងដែនមកពីថៃ នៅតាមបណ្តស្រុកផ្សេងៗ ​ដោយក្នុងមួយថ្ងៃក្រុមគ្រូពេទ្យ​ចុះស្រាវជ្រាវ​ពិនិត្យរកឃើញមុខសញ្ញាអ្នកផ្ទុកវិរុសកូវីដ-១៩ មានមិនក្រោមពី១០០នាក់ ប៉ុន្តែពុំមានការឆ្លងប្រភេទជំងឺកូវីដបំប្លែងខ្លួនថ្មីប្រភេទ (delta) នោះទេ។

ជាមួយគ្នានោះដែរតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង ៧:៣០នា ទីយប់ថ្ងៃទី៦កញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ចំនួនពលករឆ្លងដែន​ចូលមកមាន​ចំនួន១១០នាក់ ស្រី៤២នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ ស្រី២នាក់ ។

​ក្នុងនោះ​ករណី​ឆ្លងសហគមន៍មានចំនួន ៦៤នាក់ករណីឆ្លង សរុបមានចំនួន៧០នាក់ និងជា​សះស្បើយ​ថ្មី៦០នាក់ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបក្នុងខេត្តឧត្តរមានជ័យ កើនឡើងដល់​ចំនួន ៧.១៤១ ករណី ក្នុងចំណោមនោះ ករណីអ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីប្រភេទ (delta) មានចំនួន២២៥ករណី នឹង ៥.៧៧១ ករណីនាំចូលពីក្រៅ ៕

អត្ថបត្ថ ៖ សារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm