ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏គំហុក បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកចំនួនបីនៃរដ្ឋ ហិម៉ាចាល់ប្រទេស (Himachal Pradesh) បានកើនឡើងដល់ ១៣ នាក់ ក្រោយបានរកឃើញសាកសពចំនួន ៤ នាក់ទៀតពីស្រុក Mandi និង Shimla កាលពីថ្ងៃអាទិត្យ។
យោងតាមទិន្នន័យផ្លូវការ មនុស្សជាង ៤០នាក់ នៅតែបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ នៅ ភូមិ ជាច្រើន របស់ទីក្រុង Shimla រដ្ឋ ហិម៉ាចាល់ ប្រទេស ចាប់តាំងពីយប់ថ្ងៃទី ៣១ ខែកក្កដា មក។
ក្រុមអ្នកជួយសង្គ្រោះបានបង្កើនប្រតិបត្តិការស្វែងរកដោយដាក់ពង្រាយគ្រឿងចក្របន្ថែមទៀត សុនខស្រង់ក្លិន យន្តយានដ្រូន និងឧបករណ៍ផ្សេងទៀត។
សារព័ត៌មាន PTI បានរាយការណ៍ថា អ្នកជួយសង្គ្រោះចំនួន ៤១០ នាក់មកពីក្រុមនៃកងទ័ព NDRF, SDRF, ITBP, CISF, និង នគរបាល រដ្ឋហិម៉ាចាល់ ប្រទេស បានចូលរួមនៅក្នុងការតាមរកអ្នកបាត់ខ្លួន ពីទឹកជំនន់និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង៕