សេវាសារព័ត៌មានកងទ័ព បាននិយាយថា ភាគច្រើននៃគ្រាប់រ៉ុក្កែតប្រហែល ៣០គ្រាប់ ដែលត្រូវបានបាញ់ចេញពីទឹកដីនៃប្រទេសលីបង់ ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«តាមសំឡេងស៊ីរ៉ែនដែលបានបន្លឺឡើងនៅភាគខាងជើងអ៊ីស្រាអែលពេញមួយយប់ រ៉ុក្កែតប្រហែល ៣០គ្រាប់ ត្រូវបានគេកំណត់អត្តសញ្ញាណឆ្លងកាត់ពីប្រទេសលីបង់ ដែលភាគច្រើន ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស Array របស់កងកម្លាំងការពារអ៊ីស្រាអែល ( IDF) ។
«គ្រាប់រ៉ុក្កែតមួយគ្រាប់ ត្រូវបានគេកំណត់អត្តសញ្ញាណថា បានធ្លាក់នៅតំបន់ Beit Hillel ហើយជាច្រើនគ្រាប់ផ្សេងទៀត បានធ្លាក់នៅតំបន់ដីទំនេរ។ ពុំមានការរាយការណ៍អំពីអ្នករងរបួសនោះទេ។ ភ្លាមៗនោះ (IDF)កងកម្លាំងការពារអ៊ីស្រាអែល បានវាយប្រហារទៅលើទៅលើជើងទម្របាញ់រ៉ុក្កែតរបស់ក្រុមហេសបូឡា ដែលគ្រាប់នោះ ត្រូវបានបាញ់ចេញ និងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មបន្ថែម នៅក្នុងតំបន់ Marjaayoun ក្នុង ខាងត្បូងប្រទេសលីបង់។ បន្ថែមពីលើនេះ កាំភ្លើងធំរបស់ IDF បានបាញ់ ដើម្បីបញ្ចប់ការគំរាមកំហែង នៅតំបន់Odaisseh»។