សម្តេចធិបតី៖ ការកសាងព្រែកជីកហ្វូណនតេជោ ផ្សារភ្ជាប់នឹងភូមិសាស្ត្រប្រវត្តិសាស្ត្រ សំដៅជំរុញកសិកម្ម ភស្តុភាកម្ម

2024/08/05 10:29:03 pm        164

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោ បង្ហាញ​អំពីការដឹកនាំ​ប្រកបដោយទស្សនវិស័យ និងការហានធ្វើ ហានទទួលខុសត្រូវរបស់​រាជរដ្ឋាភិបាល​នៅក្នុងបុព្វហេតុជាតិ ​ទាំងនៅក្នុងពេលបច្ចុប្បន្ន ​និងអនាគត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ខណៈសម្តេច និង​លោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥សីហា ឆ្នាំ ២០២៤នេះ។

សម្តេចធិបតី បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូណនតេជោនាពេលនេះ ក៏ជាសក្ខីភាព​យ៉ាងច្បាស់ មិនអាចបំភ្លៃថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាព​ពេញលេញ​ក្នុងការកំណត់ជោគ​វាសនារបស់ខ្លួន ដោយខ្លួនឯង និងដោយមានការគាំទ្រ​ពីប្រជាពលរដ្ឋ​គ្រប់ស្រទាប់​នៃសង្គមហើយកម្ពុជាក៏មិនរាថយឡើយក្នុងការការ ពារ កសាងប្រទេស ដើម្បី​ឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ។

សម្តេចថា ព្រែកជីកហ្វូណនតេជោ នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជា​តាម​រយៈការពង្រឹងឯករាជភាព និងភាពម្ចាស់ការ​លើការដឹក​ជញ្ជូន​តាមផ្លូវទឹកដែល​នឹង​ជួយសម្រួលដ​លំហូពាណិជ្ជកម្ម ហើយក៏នឹងក្លាយទៅជាប្រព័ន្ធគ្រប់គ្រងធនធានទឹក​ដ៏មានប្រសិទ្ធភាព និង​បើកសក្តានុពល​នៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត ​តាមតំបន់តាមដងទន្លេមេគង្គលើ ​មេគង្គក្រោម ទន្លេបាសាក់ ​ដែលនាំមកនូវការវិនិយោគ ជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម ​ឡូជីស្ទិក និង​អចលនទ្រព្យក៏ដូចជាសក្តានុពល​នៃការអភិវឌ្ឍ​ដែលព្រែកជីកនេះហូរកាត់ព្រមទាំងតំបន់ដទៃទៀត​នៅទូទាំងប្រទេសដែលគម្រោងនេះ មិនត្រឹមតែជាគម្រោងហេដ្ឋា​រចនាសម្ព័ន្ធផ្លូវទឹក​ដែលជួយ​សម្រួលទៅដល់ការដឹកជញ្ជូន ​និងកំណើន​សេដ្ឋិច្ចប៉ុណ្ណោះទេ តែមានលក្ខណៈពិសេសដែលភ្ជាប់​នឹងលក្ខណៈភូមិសាស្ត្រ និងប្រវត្តិសាស្ត្រតែម្តង ។

គម្រោងព្រែកជីកហ្វូណនតេជោ មានគោលបំណងធំតែមួយគត់ គឺផ្តោតទៅលើការធ្វើ ពាណិជ្ជកម្ម ដោយព្រែកជីកនេះនឹងកាត់បន្ថយ ការដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញ ​ដែលនឹង រួមចំណែកលើកកម្ពស់ ​កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើអោយ​ទំនិញចុះថោក និង មានទីផ្សារទូលំទូលាយជាងមុន។ ព្រែកជីកប្រវែងប្រមាណ១៨០គីឡូម៉ែត្រនេះ នឹងតភ្ជាប់បណ្តាញផ្លូវទឹកនៃទន្លេមេគង្គ ​និងទន្លេបាសាក់ ទៅកាន់ផ្លូវ សមុទ្រអន្តរជាតិដោយចាប់​ផ្តើម​ពីព្រែកតាកែវ ឆ្លងកាត់តាមព្រែកតាឯក ព្រែកតាហ៊ីង រហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះនឹងបម្រើដល់ការដឹកជញ្ជូនទំនិញក្នុងប្រទេស និងអន្តរជាតិ មកកាន់រាជធានីភ្នំពេញ​បានយ៉ាង ឆាប់រហ័ស ជាពិសេសកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែធំទី២របស់កម្ពុជា​នឹង​អាចដឹកជញ្ជូនតាមព្រែកជីកនេះ ដោយមិនពឹងផ្អែកតាមផ្លូវទឹក ទន្លេមេគង្គ តាមច្រកសមុទ្រ ប្រទេសជិតខាងទៀតឡើយ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm