សម្តេចធិបតី ប្តេជ្ញាបន្តតាមដើរតាមគំរូវីរភាពរបស់បុព្វបុរស និងកសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបាន

2024/08/05 10:37:22 pm        194

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្តេជ្ញាយ៉ាងអង់អាចបន្តអនុវត្តដើរតាមគំរូវីរភាពរបស់បុព្វបុរសដូចតាយើង និងប្តេជ្ញាកសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាយ៉ាងមុតមាំបែបនេះ ខណៈសម្តេច និងលោកជំទាវបណ្ឌិតអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៥សីហានេះ។

សម្តេចធិបតីបានលើកឡើងថា យើងត្រូវត្រៀមមោទនភាពនូវគម្រោងព្រែកជីកមួយនេះ ដែលមិនត្រឹម​តែបំរើផលប្រយោជន៍តាមប្រព័ន្ធផ្លូវទឹកនេះទេ ប៉ុន្តែក៏សម្រាប់អ្នកដែលរស់នៅជុំវិញ​នោះតែម្តង។ ក្នុងន័យនេះ សម្តេចធិបតីលើកឡើងថា ដូនតាយើងក៏ដូចគ្នាខំធ្វើព្រែកជីកទាញ​យកទឹក ទាញយកសក្តានុពលពីកសិកម្ម ​ចែកចាយកសិកម្ម ដល់ភូមិឃុំនៅទីនោះ ឥឡូវនេះ យើងធ្វើដូចគ្នា ដូច្នេះក្នុងនាមរាជរដ្ឋាភិបាលសម្តេចបានប្តេជ្ញាបន្តដើរតាមតាមគំរូវីរភាព​របស់ដូនតាយើង​ហើយប្តេជ្ញាកសាងព្រែកជីកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចធិបតី បានបញ្ជាក់ផងដែរថា សមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ជាតិ​សេដ្ឋកិច្ចយើងទេ ប៉ុន្តែ វាក៏នឹងជួយជាធាតុផ្សំក្នុងការទុកចិត្តគ្នា និងសាមគ្គីភាពរវាងប្រជាជាតិខ្មែរ​ផងដែរ ដោយហេតុថា នៅតាមប្រព័ន្ធហ្វេសប៊ុកក៏មានបងប្អូនមួយចំនួនមានការបារម្ភ និងកង្វល់​អំពីព្រែកជីក ដែលថាអាចនាំឱ្យបាត់បង់ទឹកដី អធិបតេយ្យភាព។

ទោះជាយ៉ាងណា សម្តេចថា ការបញ្ជាក់របស់បងប្អូនគឺជាកង្វល់ដែលសម្តេចគោរព ដោយសម្តេច​បានគិតហើយថា ស្មារតីជាតិនិយមគឺត្រូវតែមាន។ការបញ្ជាក់ពីកង្វល់ការបាត់បង់ទឹកដី បាត់បង់​អធិតេយ្យជាតិគឺត្រូវតែមាន ប៉ុន្តែទោះជាយ៉ាងណាសម្តេចថាអ្វីដែលយើងមានសព្វថ្ងៃ​គឺត្រូវតែការពារឱ្យបានហើយសូមកុំព្រួយបារម្ភអំពីការបាត់បង់អធិបតេយ្យភាព។

សម្តេចបញ្ជាក់ថា គ្រោងព្រែកជីកនេះមិនមែនទៅខ្ចីថវិកាបរទេសយកមកវិនយោគ ទេ​ ជាក្រុមហ៊ុនវិនិយោគBOT ហើយនៅក្នុងក្រុមហ៊ុនឯកជននេះទៀតពីដើមឡើយ​គឺក្រុមហ៊ុន​បរទេស១០០% ប៉ុន្តែមកដល់ពេលនេះ គឺខ្មែរក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ ដោយ​មានការចូលរួមពីបរទេសតែមួយផ្នែកតែប៉ុណ្ណោះ ​ក្នុងនោះកំណាត់ទី១ពីព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ​ទៅភ្ជាប់ទន្លេបាសាក់ នៅត្រើយស្លា ស្រុកស្អាងជាង២០គ.ម អនុវត្តដោយ​ក្រុមហ៊ុនខ្មែរ១០០%ដោយមានការចូលរួមពីសហគ្រាសសាធារណៈរបស់រដ្ឋដូចជាកំពង់ផែស្វយ័តព្រះសីហនុ និងភ្នំពេញ៥១% ក្រៅពីនោះមានក្រុមហ៊ុនOCIC តែ៤៩%ទេ ដោយក្រុមហ៊ុនរដ្ឋ​ជាអ្នកកាន់ភាគហ៊ុនធំ ពោលគឺពុំមានភាគហ៊ុនបរទេសនៅទីនេះ ដែលថាអាចបាត់បង់​អធិបតេយ្យ​ជាតិ​ឡើយ។ ដោយឡែកកំណាត់ទី២ ពីព្រែកតាហ៊ីង ស្រុកកោះធំទៅខេត្តកែប១៣០គ.ម មានក្រុមហ៊ុនរបស់ចិន ​ដែលពីមុនគ្រោង១០០% តែឥឡូវបានថយមកនៅត្រឹមតែ៤៩%ទេ គឺឱ្យក្រុមហ៊ុនខ្មែរឡើង៥១% អ៊ីចឹងកុំខ្លាចថា ក្រុមហ៊ុនបរទេសគ្រប់គ្រង ប្រើប្រាស់ គឺក្រុមហ៊ុនខ្មែរសុទ្ធសាធ ​ដែលគ្រប់គ្រងទាំងពីរកំណាត់នេះ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm