រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អបអរសាទរ​ការបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/08/05 04:19:01 pm        145

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរ​ការបើក​ការដ្ឋាន​សាង​សង់ព្រែកជីកហ្វូណនតេជោ នៅទីស្នាក់ការរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមាន​ការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ចំនួន​ប្រមាណ ១០០នាក់ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។

គួរំលឹកផងដែរថា ព្រែកជីកហ្វូណនតេជោ​គឺជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែល​ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន​សែន អតីតនាយករដ្ឋមន្ត្រី និង​ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​ព្រែក​ជីកហ្វូណន​តេជោ នេះឲ្យសម្រេចបាននាពេលអនាគត។

ព្រែកជីកហ្វូណនតេជោនេះ ជា​គម្រោង​ផ្លូវទឹក ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្ត​ចំនួន ៤ គឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត​និងកែប ដែលមានប្រវែង ១៨០​គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅអម​ព្រែកជីកនេះប្រមាណ ១លាន ៦សែននាក់។ ព្រែក​ជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍មហា​សាលសម្រាប់​ប្រទេសកម្ពុជា ជាពិសេស​វិស័យ​ដឹក​ជញ្ជូន​ដូចជា កាត់​បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវ​ថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កើន​ទំហំពាណិជ្ជកម្ម អភិវឌ្ឍន៍កសិកម្ម ធារា​សាស្រ្ត និង​វារីប្បកម្ម បង្កើត​ការងារបន្ថែមដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ​ទីក្រុង នគរូបនីយ​កម្ម ការរីកចម្រើនផ្នែកអចលន​ទ្រព្យ ជំរុញទិន្នផល​ត្រីទឹកសាប ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និង​ផលប្រយោជន៍ជាច្រើនទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា បានប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្ត​គម្រោង​ព្រែក​ជីក​ហ្វូណន​​តេជោ និងសូម​យក​ឱកាសដ៏វិសេសវិសាលនេះ គោរពថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជាទី​បំផុត​ចំពោះ សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភាព ដែលបានផ្តួចផ្តើមគម្រោងដ៏​មានសារប្រយោជន៍នេះ​ឡើង និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ដែលបានគាំទ្រ និង​ជំរុញការ​អនុវត្ត​គម្រោង​ព្រែក​ជីកនេះឡើង រហូតឈានដល់ការបើកការដ្ឋាននាថ្ងៃនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm        1
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm        1
ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំហ្វីលីពីនសម្លឹងដល់ពាណិជ្ជកម្ម និងវិស័យការពារជាតិ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា

2025/08/02 02:01:10 pm
​មេដឹកនាំអង់គ្លេស និងអ៊ុយក្រែន ស្វាគមន៍ឱសានវាទថ្មីរបស់លោក Trump សម្រាប់រុស្ស៊ី ជុំវិញបទឈប់បាញ់
2025/08/02 01:57:23 pm
​ប្រធានាធិបតីអាមេរិក Trump បន្តរក្សាអត្រាពន្ធធ្ងន់ធ្ងរបំផុត សម្រាប់ឡាវ មីយ៉ាន់ម៉ា និងស៊ីរី
2025/08/02 01:55:02 pm
​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm
​ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am