ក្រសួងការបរទេសលីប៊ីកាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះការវាយប្រហារបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើន ដែលធ្វើឡើងដោយក្រុមជ្រុលនិយម al-Shabab នៅលើសណ្ឋាគារក្បែរឆ្នេរមួយកន្លែង ក្នុងរដ្ឋធានីរបស់ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសុក្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងការថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការរបស់រដ្ឋលីប៊ី ចំពោះការវាយប្រហារភេរវកម្ម ដែលបានកំណត់គោលដៅលើសណ្ឋាគារមួយ ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី ដែលបានបណ្តាញឲ្យមនុស្សស្លាប់យ៉ាងច្រើន និងរាប់សិបនាក់រងរបួស។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«យើងសូមបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់ប្រទេសលីប៊ីក្នុងការបដិសេធ និងថ្កោលទោសអំពើហិង្សា និងអំពើភេរវកម្មគ្រប់ទម្រង់ ដោយសង្កត់ធ្ងន់ថា ទង្វើបែបនេះ គឺផ្ទុយនឹងច្បាប់អន្តរជាតិ និងតម្លៃមនុស្សធម៌ និងសីលធម៌»។
កាលពីយប់ថ្ងៃសុក្រ មនុស្សយ៉ាងហោចណាស់ ៣៥នាក់ បានស្លាប់ និង ១២៦ នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយកាំភ្លើង ទៅលើសណ្ឋាគារមាត់សមុទ្រក្នុងទីក្រុងMogadishu។