សំឡេងជុំវិញពិភពលោកបានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអាទិត្យជុំវិញការកើនឡើងនៃការចាប់ខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតពោពេញដោយជម្លោះកាលពីចុងសប្តាហ៍កន្លងទៅ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បានមានព្រះបន្ទូលថា ប្រទេសវ៉េណេស៊ុយអេឡាកំពុង "រស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ" នៅក្នុងសុន្ទរកថាថ្ងៃអាទិត្យជាប្រពៃណីរបស់ទ្រង់នៅឯបុរីវ៉ាទីកង់ ដោយបន្ថែមថា "ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យស្វែងរកការពិត ដើម្បីជៀសវាងអំពើហិង្សាគ្រប់ប្រភេទ"។
ការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro បានប្រកាសកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលបានចាប់ខ្លួនក្រុមអ្នកប្រឆាំងចំនួន ២.០០០ នាក់។នៅក្នុងការជួបជុំមួយក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា លោក Maduro បានសន្យាឃុំខ្លួនមនុស្សបន្ថែមទៀត ហើយបញ្ជូនពួកគេទៅពន្ធនាគារ។
ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក លោក Jon Finer បានប្រាប់កម្មវិធី CBS “Face the Nation” កាលពីថ្ងៃអាទិត្យថា រដ្ឋបាលលោក Biden មានការព្រួយបារម្ភថា ការចាប់ខ្លួនអាចបង្កឱ្យមានភាពចលាចលកាន់តែខ្លាំងក្លាថែមទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បណ្ដាមេដឹកនាំប្រទេសអឺរ៉ុប រួមទាំង បារាំង អេស្ប៉ាញ អាល្លឺម៉ង៉ និងអ៊ីតាលី បាននិយាយថា ពលរដ្ឋវ៉េណេស៊ុយអេឡាទាំងអស់សុទ្ធតែមានសិទ្ធិដូចៗគ្នា ពិសេស ក្រុមមេដឹកនាំនយោបាយ គួរតែគោរព អំឡុងពេលនេះ ។ យើងថ្កោលទោសយ៉ាដាច់អហង្ការចំពោះការចាប់ខ្លួន ឬ ការគំរាមកំហែងប្រឆាំងពួកគេ៕