គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស អបអរសាទរ​ពិធីបើកការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោជាមួយក្តីរំភើប និងមោទនភាព

2024/08/05 05:17:08 pm        206

ភ្នំពេញ៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល​បច្ចេក​ទេស​ទូទាំង​ប្រទេស បានជួបជុំគ្នាអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹក​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិត​ក្នុង​ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 

ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) យល់ឃើញថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ជាតិ ដែលមិនធ្លាប់មាន។ ការសាងសង់ព្រែកជីកនេះធ្វើឡើង​ស្របពេល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន និងមានតម្រូវការដឹកជញ្ជូនតាមផ្លូវទឹកដែលមិនអាចខ្វះបាន។

ឯកឧត្តមបញ្ជាក់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោគឺជាមោទនភាពជាតិ។ មោនភាពជាតិ ដោយ​សារ​តែខឿនសេដ្ឋកិច្ចជាតិអាស្រ័យទៅលើការដឹកជញ្ជូន ហេតុនេះការសាង​សង់​ព្រែកជីក​ហ្វូណន​តេជោ​នេះ មានអត្ថប្រយោជន៍សំខាន់ និងងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញសេដ្ឋកិច្ច មិន​លំបាកក្នុងការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ដែលខាតទាំងពេលវេលា សោហ៊ុយ និង​អ្វីៗទាំងអស់។

ឯកឧត្តមថ្លែងថា៖«យើងមើល បើសិនជាយើងរត់នៅលើថ្នល់ជាតិ គឺឡានមួយកុងតឺន័រមួយ ដូច្នេះ​បើ​យើង​មានព្រែកជីកហ្វូណននេះហើយ យើងមានផ្លូវគមនាគមន៍ ដែលជាប្រព័ន្ធ​ផ្លូវ​ទឹក​ឆ្លង​កាត់​ពី​សមុទ្រ មានរយៈចម្ងាយ ១៨០គីឡូម៉ែត្រ គឺខ្លីហើយកប៉ាល់​អាច​ដឹកកុង​តឺន័រ​បាន​ក្នុង​១​ជើង​រាប់​រយ​កុង​តឺន័រ ដែលចំណេញទាំងការដឹកជញ្ជូន ពេលវេលា និងចំណេញទាំងបរិស្ថាន»។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោង​មហិមា​ជាល​ក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបា​ន​បន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី​ដែល​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការ​វិនិយោគ​ផ្សេងៗដែលនឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am