សារព័ត៌មាន Interfax៖ មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ី លោក Shoigu ទៅដល់អ៊ីរ៉ង់

2024/08/06 03:23:57 am        162

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់ហើយ នៅថ្ងៃចន្ទ (ទី៥ ខែសីហា) នេះ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ ក្នុងនោះរួមទាំងជាមួយប្រធានាធិបតី លោក Masoud Pezeshkian ផងដែរ។

ដំណើរទស្សនកិច្ចនេះ កំពុងកើតឡើង នៅពេលដែលភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា មានកាន់តែខ្លាំងឡើងៗ ខណៈការភ័យខ្លាចពីការរាលដាលសង្គ្រាម ក្នុងតំបន់ ក៏មានកាន់តែធំឡើងៗផងដែរ បន្ទាប់ពីលោក Ismail Haniyeh មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ត្រូវបានគេធ្វើឃាតនៅក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។

អ៊ីរ៉ង់បានដាក់ការទទួលខុសត្រូវលើអ៊ីស្រាអែល ចំពោះការធ្វើឃាតនេះ ហើយបាននិយាយថា ខ្លួននឹង «ដាក់ទោស» ដល់អ៊ីស្រាអែល ដែលមន្ត្រីរបស់ប្រទេសនេះ មិនបានអះអាងទទួលខុសត្រូវនោះឡើយ ចំពោះហេតុការណ៍វាយប្រហារបណ្ដាលឲ្យមេដឹកនាំក្រុមហាម៉ាសស្លាប់នោះ។

សារព័ត៌មាន Interfax បានឲ្យដឹងថា លោក Shoigu ដែលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី មុនពេលផ្លាស់ទៅក្រុមប្រឹក្សាសន្តិសុខ ក្នុងខែឧសភា ក៏នឹងជួបជាមួយប្រធានសន្តិសុខជាតិ និងជាប្រធានបុគ្គលិកទូទៅរបស់អ៊ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជាមួយអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយរដ្ឋអ៊ិស្លាមមួយនេះ។

សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែកុម្ភៈថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទិកបាញ់លើដីដ៏មានអានុភាពមួយចំនួនធំ។ សហរដ្ឋអាមេរិកបាននិយាយកាលពីខែមិថុនាថា រុស្ស៊ីហាក់ដូចជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយទំនងជាបានទទួលយានដ្រូនវាយប្រហារប្រើតែម្ដងរាប់រយគ្រឿងដែលប្រទេសនេះកំពុងប្រើវាយប្រហារអ៊ុយក្រែន ជាការលើកឡើងដែលទីក្រុងម៉ូស្គូបដិសេធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm