ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

2024/08/06 05:01:02 pm        257

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ថ្លែងអរគុណប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រគម្រោងការរៀបចំកសាងព្រែកជីកហ្វូណនតេជោ នេះគឺស្មារតីរួមគ្នា។គម្រោងព្រែកជីកនេះ មិនមែនជាគម្រោងធម្មតានោះទេ វាជានិមិត្តរូបរួមគ្នារបស់ខ្មែរ។

-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឲ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំងអស់មន្ទិលសង្ស័យ និងអស់កង្វល់ក្រោយគម្រោងនេះ សាងសង់រួចជាស្ថាពរហើយនោះ។

-សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រជាជនខ្មែរមួយចំនួនមានការសង្ស័យលើសមត្ថភាពការដឹកនាំរបស់ជាតិខ្លួនឯង ថាបរទេសជាអ្នកសាងសង់ ការពិតភាគច្រើនគឺជាស្នាដៃរបស់កូនខ្មែរ ក្នុងការកសាងព្រែកជីកនេះ ដូច្នេះរដ្ឋាភិបាលត្រូវតែធ្វើគម្រោងនេះ ឲ្យបានចេញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាជនខ្មែរធ្ វើដើម្បីផលប្រយោជន៍ជាតិយើង។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សនៅតែជាកត្តាស្នូលនៃគោល នយោបាយរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបានចាត់ទុកថា ស្ថាប័នឧត្តមសិក្សាជាដៃគូដ៏សំខាន់ដើម្បី លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។

-សម្ដេចអធិបតី៖ សូមបងប្អូនកុំព្រួយបារម្ភចំពោះរដ្ឋាភិបាលសម្រាប់កសាងព្រែកជីកហ្វូណនតេជោ យើងត្រូវតែធ្វើឲ្យបានព្រែកជីកហ្វូនណនតេជោ ដោយមិនឲ្យបាត់បង់បូរណភាពទឹកដីនោះទេ យើងនឹងបន្តធ្វើរាប់រយឆ្នាំតទៅទៀតមិនថយក្រោយឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ខ្លាចចំពោះគ្រូទាយក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែវាយប្រហាររិះគន់បែបបន្ទុចបង្អាក់លើគ្រប់សកម្មភាពរបស់សម្ដេច ដែលចុះពិនិត្យសកម្មភាពការងារផ្សេងៗ តាមខេត្តទូទាំងប្រទេស។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហាពលរដ្ឋអត់ដី។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផែនការអភិវឌ្ឍនៅតំបន់ព្រំដែននៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) គឺជាផែនការអភិវឌ្ឍដែលមានការកសាងរៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ក្នុងនោះមានដូចជា អាល្លឺម៉ង់ និងជប៉ុនជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ តំបន់អភិវឌ្ឍន៍នៃខេត្តទាំងបួនរបស់កម្ពុជាជាមួ យប្រទេសជិតខាង(CLV-DTA) ចាប់តាំងពីដាក់ឱ្យដំណើរការមក, នៅក្នុងទឹកដីកម្ពុជាមានបរទេសជាច្រើនទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ក្នុងនោះមានដូចជា អូស្ត្រាលី, ជប៉ុន និងចិន ជាដើម។ សម្ដេចធិបតី ចង់បានបំផុតឱ្យមានវិនិយោគិនខ្មែរក្នុងប្រទេស ទៅអភិវឌ្ឍនៅតំបន់នោះឱ្យបានច្រើន។

-សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងមួយក្តាប់តូច ដែលបានលើកឡើងថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវធ្វើបត់បែនមិនធ្វើត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះ ជីកកន្លែងថ្មីមានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ។ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្រោយក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងថា ការសាងសង់នូវព្រែកជីកហ្វូណនតេជោ មានលក្ខណៈពុករលួយដោយសារតែការជីក និងធ្វើបត់បែនច្រើន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុគឺជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់ប្រទេសណានោះឡើយ ខណៈការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺឆ្លើយតបទៅប្រទេស ឬក្រុមប្រឆាំងមួយក្តាប់តូច ដែលចោទថា ខេត្តជាប់ដែនសមុទ្រមួយនេះ នឹងបាត់នូវអធិបតេយ្យ ឬក្លាយទៅជាប្រទេសនេះ ប្រទេសនោះ ក្រោយឃើញក្រុមអ្នកវិនិយោគចិនច្រើន​សន្ធឹកសន្ធាប់​នោះ។

-សម្ដេចធិបតី៖ ប្រជាជនខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរអាចសម្រេចលើជោគវាសនាក្នុងការដឹកនាំប្រទេសដោយខ្លួន មិនចាំបាច់មានបរទេសព្រួយបារម្ភមកលើការអភិវឌ្ឍនៅស្រុកខ្មែរនោះទេ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច។

-សម្ដេចអធិបតី៖ មិនអាចធ្វើអត្តឃាត​នយោបាយនោះទេ ប្រជាពលរដ្ឋមិនលើកលែងទេ រហូតតកូនចៅ រយៈពេលការបោះឆ្នោត ក្នុងអាណត្តិនីមួយៗ៥ឆ្នាំម្ដង គ្មានអ្នកណាចង់បំផ្លាញ អោយបាត់បង់ទឹកដី ឬអធិប្បតេយ្យភាពនោះទេ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឱ្យតែខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គ្មានបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ ដូច្នេះខ្មែរយើងត្រូវរួមគ្នាពង្រឹងខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងក្លាយជាទីតាំងបណ្ដុះបណ្ដាលទាំងក្នុងតំបន់ និងអន្តរជាតិក្នុងនោះមានដូចជា ជំនាញធ្វើអវយវៈសិប្បនិម្មិត និងដោះមីនជាដើម។ ក្រៅពីនេះ ក៏មានវិនិយោគិនខ្មែរជាច្រើនទៅបណ្ដាក់ទុននៅប្រទេសដទៃផងដែរ។ សម្ដេចធិបតីជូនពរដល់សាលាបណ្ដុះបណ្ដាល, អ្នកជំនាញកម្ពុជា និងធុរជនខ្មែរទាំងអស់ សូមឱ្យកាន់តែជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បាញល្បីថែមទៀត។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm