UN ជំរុញឱ្យ «ស្ងប់ស្ងាត់ និងអត់ធ្មត់» នៅក្នុងប្រទេសបង់ក្លាដែស

2024/08/06 05:53:24 pm        145

អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមាន «ភាពរអត់ធ្មត់» និងបានទទូចថា ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ មានលក្ខណៈប្រជាធិបតេយ្យ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheik Hasina បានលាលែងពីតំណែង ហើយភៀសខ្លួនចេញពីប្រទេស។

ការចាកចេញរបស់លោកស្រី Hasina កើតឡើងបន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើបាតុកម្ម ដែលបានចាប់ផ្តើមជាការតវ៉ាប្រឆាំងទៅនឹងប្រព័ន្ធកូតាការងារអនុគ្រោះ ហើយបានក្លាយទៅជាចលនាទាមទារឱ្យលោកស្រីលាចេញពីតំណែង។

ឧត្តមសេនីយ លោក Waker-Uz-Zaman មេបញ្ជាការកងទ័ពបង់ក្លាដែស បានប្រកាសការលាលែងពីតំណែងរបស់ លោកស្រី Hasina នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ និងបាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថា «លោកអគ្គលេខាធិការ មានការសោកស្តាយចំពោះការបាត់បង់អាយុជីវិតប្រជាជន ក្នុងអំឡុងពេលបាតុកម្ម នៅក្នុងប្រទេសបង់ក្លាដែស កាលពីចុងសប្តាហ៍ ដោយលោកបានទទូចឲ្យមានភាពស្ងប់ស្ងាត់គ្រប់ភាគីទាំងអស់ និងបានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព សណ្តាប់ធ្នាប់ និងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ។

លោក Haq បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិថា «យើងជំរុញឱ្យកងកម្លាំងសន្តិសុខការពារអ្នកទាំងឡាយ ដែលនៅតាមផ្លូវនៃទីក្រុង Dhaka និងទីក្រុងដទៃទៀត ក្នុងប្រទេសបង់ក្លាដែស។

បង់ក្លាដែស ត្រូវបានបំផ្លាញដោយបាតុកម្ម និងអំពើហិង្សា បន្ទាប់ពីការតវ៉ារបស់និស្សិត កាលពីខែមុនប្រឆាំងទៅនឹងប្រព័ន្ធកូតាការងារ ដែលបានបម្រុងទុកផ្នែកខ្ពស់ៗក្នុងការងាររបស់រដ្ឋាភិបាល ហើយក្រុមមួយចំនួន បានធ្វើឲ្យរីកធំក្នុងយុទ្ធនាការទាមទារបណ្តេញលោកស្រី Hasina ចេញពីតំណែង ជាអ្នកដែលបានឈ្នះអាណត្តិទីបួនជាប់គ្នា កាលពីខែមករា ក្នុងការបោះឆ្នោតមួយដែលធ្វើពហិការដោយគណបក្សប្រឆាំង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm