មូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ រងការវាយប្រហារ ខណៈស្ថានភាពក្នុងតំបន់កាន់តែតានតឹង

2024/08/06 06:26:54 pm        300

ក្រុមមន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់បុគ្គលិកអាមេរិកចំនួន ៥នាក់បានរងរបួសនៅក្នុងការវាយប្រហារប្រឆាំងនឹងមូលដ្ឋានយោធាមួយក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ (០៥ សីហា) ខណៈតំបន់មជ្ឈិមបូព៌ាបានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារថ្មីដែលអាចកើតឡើងដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា កាលពីសប្តាហ៍មុន។

ប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួនពីរបាននិយាយថា រ៉ូកែតចំនួនពីរគ្រប់ត្រូវបានបាញ់ទៅលើមូលដ្ឋានអាកាស អាល់ អាសាដ (al Asad) នៅភាគខាងលិចអ៊ីរ៉ាក់ ហើយបានធ្លាក់នៅខាងក្នុងមូលដ្ឋាន។ គេមិនច្បាស់ទេថា តើការវាយប្រហារនេះជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងដោយអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការសម្លាប់នេះឬយ៉ាងណា។

កាលពីថ្ងៃពុធ អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិក មានចំណែកទទួលខុសត្រូវក្នុងការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ក្នុងទីក្រុងតេអេរ៉ង់ ដោយសារតែការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល។

ក្រុមមន្ត្រីអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបន្ថែមថា បុគ្គលិកអាមេរិកម្នាក់ក្នុងនោះបានរងរបួសធ្ងន់ ហើយចំនួនអ្នករបួសនេះគឺផ្អែកលើរបាយការណ៍ដំបូងប៉ុណ្ណោះ ដែលនៅតែអាចផ្លាស់ប្តូរបាន។ កាលពីសប្តាហ៍មុន អាមេរិកបានធ្វើការវាយប្រហារនៅអ៊ីរ៉ាក់ ប្រឆាំងនឹងបុគ្គលដែលមន្ត្រីអាមេរិកបាននិយាយថាជាពួកសកម្មប្រយុទ្ធកំពុងត្រៀមខ្លួនបាញ់យានដ្រូន ហើយបានបង្កការគំរាមកំហែងដល់អាមេរិក និងកងកម្លាំងចម្រុះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm