ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្តែង ការគួរសម និងស្វែងយល់អំពីកម្មវិធីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

2024/08/06 07:40:30 pm        173

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅ​កម្ពុជា ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីកម្ម​វិធី​កិច្ច​ប្រតិបត្តិការ​សកម្មភាព​មីន​នៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពី​ទំនាក់​ទំនង​ការទូត​ជា​ប្រវត្តិ​សាស្រ្ត​រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី រយៈពេល ៦៧ឆ្នាំ ចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ​១៩៥៧ ជាពិសេសបានចូលរួមយ៉ាងសកម្ម​ក្នុង​ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បី​បញ្ចប់​ការ​វិលត្រឡប់មកវិញរបស់របបខ្មែរក្រហម និងការបញ្ជូនកងកម្លាំងរបស់ខ្លួននៅឆ្នាំ១៩៩៣ ក្នុង​ការរួមចំណែកដល់បេសកម្មសម័យ UNTAC ផងដែរ។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ប្រទេស​ម៉ាឡេស៊ី បានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការសម្រេចចិត្តមកធ្វើការវិនិយោគ និងការស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ចរបស់កម្ពុជា។ ជាងនេះទៅទៀត ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុនម៉ាឡេស៊ី មួយ​ចំនួន​រួម​មាន៖ សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាពVirtus Media (Khmer Times) និងធនាគារមេឃប៊ែង ជាដើម មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរួមចំណែក​ដល់​សកម្មភាព​មនុ​ស្ស​ធម៌​ដូច​ជា​ការងារ​បោស​សម្អាត​មីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បាន​ទទួល​ស្គាល់​ការ​គាំទ្រ និងភាពជាដៃគូ ក្នុងការរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែង​ដល់​ការអ​ភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុនម៉ាឡេស៊ី។

ឯកឧត្តម Shaharuddin Onn បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាប្រទេស និង​ប្រជាជន​ទាំងពីរ ព្រមទាំងកោតសរសើរចំពោះភាព​ជាអ្នក​ដឹកនាំ​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យ​សកម្មភាព​មីន​រយៈពេលជាង ៣០ឆ្នាំ តាមរយៈអាជ្ញាធរមីន។ ជាមួយគ្នានោះ ឯកឧត្តមអគ្គរាជទូត បាន​សម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលត្រូវបានជ្រើសតាំងជាប្រធាន និងម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព​លោក​មួយ​ដែល​គ្មាន​មីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងបានជូនពរ​ឱ្យក​ម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ការ​រៀបចំកិច្ចប្រជុំកំពូលនេះ៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm