ប្រជាជននីហ្សេរីយ៉ា បន្តការតវ៉ា ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ

2024/08/06 07:43:37 pm        98

ការតវ៉ាជុំវិញការលំបាកចំពោះបញ្ហាសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ ក្នុងប្រទេសនីហ្សេរីយ៉ានៅតែបន្ត ក្នុងទីក្រុងពាណិជ្ជកម្ម Lagos ប៉ុន្តែកាលពីរសៀលថ្ងៃម្សិលមិញ ការតវ៉ាមានសន្ទុះខ្លាំង ដោយអ្នកតវ៉ា បានមកដល់ជាមួយសត្វសុនខ និងមួយចំនួនទៀតមានឆ្នាំងដាំបាយទទេ បង្ហាញការលំបាករបស់ពួកគេឈានដល់ភាពស្រេកឃ្លាន។

ក្នុងរយៈពេលប្រាំថ្ងៃមកនេះ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បាននឹងកំពុងទាមទារឱ្យមានភាពធូរស្រាលពីការលំបាកខាងសេដ្ឋកិច្ច និងភាពអសន្តិសុខរាលដាល នៅក្នុងការតវ៉ាដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា។

ទោះបីជាមានការអំពាវនាវពីប្រធានាធិបតី លោក Tinubu ឱ្យមានការសន្ទនា និងការផ្អាកការតវ៉ាក៏ដោយ ក៏ប្រជាជននីហ្សេរីយ៉ា និយាយថា លោកប្រធានាធិបតី ពុំបានដោះស្រាយការទាមទារណាមួយរបស់ពួកគេទេ ហើយនឹងបន្តតវ៉ារហូតដល់ពួកគេទទួលបានដំណោះស្រាយ។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល ចាប់តាំងពីភាពចលាចលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ក្រុមអ្នកធ្វើបាតុកម្ម មានបំណងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា ប៉ុន្តែកាលពីថ្ងៃច័ន្ទ ទី៥ សីហា ហាក់មានភាពស្រពិចស្រពិល ដោយមានអ្នកចូលរួមបាតុកម្មតិចជាងមុន ដែលបានមកកាន់ទីក្រុងធំៗ។

កាលពីចុងសប្តាហ៍ ប្រធានាធិបតី លោក Bola Tinubu បានអំពាវនាវឲ្យផ្អាកការតវ៉ា ក្នុងការគាំទ្រការចរចា។ ប៉ុន្តែការឆ្លើយតបយ៉ាងរឹងមាំរបស់នគរបាល ក៏អាចជាហេតុផល ដែលឲ្យប្រជាជនត្រូវស្នាក់នៅផ្ទះ។


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm