សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយសំខាន់ ដោយប្រើប្រាស់ប្រជាជនឱ្យធ្វើជាអ្នកការពារដីតែម្ដង ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រជូនដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហា នេះ បានប្រកាសថា ដើម្បីការ ពារដីធ្លី ទប់ស្កាត់ការទន្ទ្រានដីធ្លីខុសច្បាប់ ពិសេសតំបន់ភាគឦសាន និងតំបន់សំខាន់មួយចំនួនទៀត រាជរដ្ឋាភិបាល បានរៀបចំផែនយុទ្ធសាស្ត្រថ្មី ដែលកិច្ចការងារនេះ នឹងផ្សព្វផ្សាយដើម្បីពន្លត់ និងដោះ ស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី និងបញ្ហាប្រជាភិថុតអត់ដី និងបាត់ទឹកដី ដែលគោលនយោបាយនេះ គឺព្រួញមួយ បាញ់បានសត្វពីរ ។
រាជរដ្ឋាភិបាលច្បាស់ណាស់ហ៊ាននិយាយហ៊ានធានាសម្ដេចមិនមានគោលការណ៍ស្ពាយកូនប្រពន្ធទៅណាទេក្រៅពីរស់នៅស្រុកខ្មែរសម្ដេចក៏មានបងប្អូនមិត្តភក្កិធ្វើការដែរ។ ថ្មីៗនេះសម្ដេចធិបតី បានចុះហត្ថលេខាឯកភាពជាមួយអាជ្ញាធរដែនដីផ្ដល់ថវិកាជាង ៣ លានដុល្លារសាងសង់មន្ទីរពេទ្យបង្អែកមួយនៅបឹងកន្សែងខេត្តរតនគិរី ៕ អត្ថបទ៖ ម៉ក់ រ៉េនីតា