គុយបា​ក្លាយ​ជា​ប្រទេស​ទី​១ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស ​COVID-19 ដល់​ក្មេង​អាយុ​ ២​ឆ្នាំ​

2021/09/07 12:05:47 pm        428

​គុយបា៖ កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​គុយបាបាន​ក្លាយជា​ប្រទេស​ដំបូង​ក្នុង​ពិភពលោក​ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​តូច​អាយុ​ ២​ឆ្នាំដោយ​ប្រើ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ ដែល​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

​កោះ​ដែលមាន​ប្រជាជន​ចំនួន ១១,២លាន​នាក់​មានបំណង​ចាក់​វ៉ាក់សាំង​បង្ការ​ ដល់​កុមាររបស់ខ្លួន​ទាំងអស់មុនពេល​បើក​សាលារៀន​ឡើងវិញ ​ដែល​ភាគច្រើន​ត្រូវបាន​បិទ​ចាប់តាំងពី​ខែមីនា​ឆ្នាំ២០២០ មក​។ ​ឆ្នាំ​សិក្សា​ថ្មី​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​សិក្សា​ពី​ផ្ទះ​តាម​កម្មវិធី​ទូរទស្សន៍​ព្រោះផ្ទះ​គុយបា​ភាគច្រើន​មិនមាន​អ៊ីនធឺណិត​ទេ​។​ ​ដោយបាន​បញ្ចប់​ការសាកល្បង​លើ​អនីតិជន​ដោយ​ប្រើ​វ៉ាក់សាំង Abdala និង​ Soberana ប្រទេស​គុយបាបានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​ក្មេងៗកាលពី​ថ្ងៃ​សុក្រ ​ដោយ​ចាប់ផ្តើម​ពី​ក្មេង​អាយុ ១២ឆ្នាំ​ឡើងទៅ​។ ​កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​នេះ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ដល់​ក្រុម​ក្មេង​មាន​អាយុពី ​២ ​ដល់​ ១១ឆ្នាំនៅ​ខេត្ត Cienfuegos ​ភាគ​កណ្តាល​។​

​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក​ កំពុង​ចាក់​វ៉ាក់សាំង​ការពារ​កុមារ​ចាប់ពី​អាយុ ១២ឆ្នាំ​ហើយ​ប្រទេស​ខ្លះ​កំពុង​សាកល្បង​លើ​កុមារ​តូចៗ​។ ប្រទេសមួយ​ចំ​នួនដូចជា ចិន អារ៉ាប់​រួម និង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡាបានប្រកាសថា ​ពួកគេ​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ដល់​កុមារ​តូច ប៉ុន្តែ​គុយបា​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​អនុវត្តន៍​។ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ប្រទេស​គុយបា​មាន​ករណី​ឆ្លងចំនួន ៦៩៦,៩០៤នាក់បន្ទាប់ពី​មា​ករណី​ឆ្លង​ថ្មី ៧,២៣០នាក់ និង​ស្លាប់​ចំនួន ៥,៧៨៨នាក់បន្ទាប់ពី​មាន​អ្នកស្លាប់​ថ្មី​ ៨៥នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm