ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញយានយានដ្រូន ចំនួន ៥គ្រឿង របស់ក្រុមហ៊ួទីពីចលនាឧទ្ទាម Ansar Allah នៅប្រទេសយេម៉ែន ក្នុងរយៈពេលមួយថ្ងៃ។

ទីបញ្ជាការកណ្តាលអាមេរិក បានសរសេរនៅលើបណ្តាញសង្គម X ថា៖«ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ កងកម្លាំងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (USCENTCOM) បានបំផ្លាញដោយជោគជ័យនូវយានដ្រូនដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន បីគ្រឿង ដែលបានបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៃប្រទេសយេម៉ែន នៅខាងលើឈូងសមុទ្រ Aden»។

ទីបញ្ជាការ CENTCOM បានបន្ថែមថា៖«លើសពីនេះទៅទៀតនោះ កងកម្លាំង USCENTCOM បានបំផ្លាញដោយជោគជ័យនូវយានដ្រូនមួយគ្រឿងដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៃប្រទេសយេម៉ែន»។
ទីបញ្ជាការ CENTCOM ក៏បានរាយការណ៍ផងដែរ យោធាអាមេរិក បានបាញ់ទម្លាក់យានដ្រូន និងមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ួទី នៅលើដែនអាកាស ពីខាងលើសមុទ្រក្រហម។
បន្ទាប់ពីការកើនឡើងនៃជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីប ចលនា Ansar Allah បានព្រមានថា ខ្លួននឹងធ្វើការវាយប្រហារលើទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលពាក់ព័ន្ធជាមួយប្រទេសនេះ មិនឲ្យឆ្លងកាត់ដែនទឹកនៃសមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb ដរាបណាប្រតិបត្តិការក្នុងដែនដីប៉ាឡេស្ទីន បានបន្ត។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ួទី បានវាយប្រហារលើនាវាស៊ីវិលរាប់សិបគ្រឿង នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។