មន្ត្រីម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា នគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនមួយ នៅក្នុងខេត្ត Nimroz ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។

លោក Mawlawi Samiullah Samim ប្រធាននគរបាលប្រឆាំងគ្រឿងញៀនស្រុក បាននិយាយថា ដោយផ្អែកលើព័ត៌មានដែលទទួលបាន នគរបាលបានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងស្រុក Dilaram នៃខេត្តកាលពីថ្ងៃអាទិត្យ។ ក្រៅពីការបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀន នគរបាលក៏បានរកឃើញ និងដុតបំផ្លាញសម្ភារមួយចំនួនធំ ដែលប្រើប្រាស់ក្នុងការផលិតហេរ៉ូអ៊ីនផងដែរ។
មន្ត្រីដដែលបាននិយាយថា គ្មានអ្នកជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួននៅកន្លែងប្រតិបត្តិការនោះទេ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែង កំពុងបន្តដើម្បីចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នគរបាល បានបំផ្លាញកសិដ្ឋានអាភៀនរាប់រយកន្លែង នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយដែលស្គាល់ថា បានដាំដុះអាភៀនយ៉ាងទូលំទូលាយ។
រដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានហាមឃាត់ការដាំដុះអាភៀន ការកែច្នៃគ្រឿងញៀន និងការជួញដូរគ្រឿងញៀន នៅក្នុងខែមេសា ឆ្នាំ ២០២២។