យ៉ាងហោចណាស់មនុស្ស ៣២ នាក់ស្លាប់ និង១០៧នាក់រងរបួស ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅស៊ូដង់

2024/08/06 09:16:36 pm        440

ក្រសួងសុខាភិបាលប្រទេសស៊ូដង់ បានប្រកាសកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់ និង ១០៧ នាក់ផ្សេងទៀតរងរបួស ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបានវាយលុកនៅរដ្ឋជាច្រើនរបស់ប្រទេសស៊ូដង់។ លោក Al-Fadil Mohamed Mahmoud ប្រធានអង្គភាពសង្គ្រោះបន្ទាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋចំនួន៧ បានរងផលប៉ះពាល់ដោយទឹកភ្លៀង និងទឹកជំនន់ ហើយលំនៅឋានចំនួន ៥.៥៦៥ខ្នង បានរងការខូចខាត។

លោកនិយាយថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បាននាំឲ្យមានករណីជំងឺរាគបង្កឡើងដោយទឹក ជាច្រើនករណី ក្នុងរដ្ឋចំនួន៣ ប៉ុន្តែស្ថានភាពសុខភាពក្នុងរដ្ឋផ្សេងទៀតមានស្ថិរភាព ដោយលោក បាននិយាយថា ក្រសួងសុខាភិបាល មានការព្រួយបារម្ភក្នុងការចាត់វិធានការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅរដូវវស្សា។

នៅក្នុងរបាយការណ៍មុន អាជ្ញាធរឧតុនិយមប្រទេសស៊ូដង់ បានរំពឹងថា នឹងមានការកើនឡើងនៃកម្រិតទឹកទន្លេ Gash ដែលហូរកាត់ទីក្រុង Kassala រដ្ឋធានីរបស់រដ្ឋ Kassala ។ ប្រជាជន ត្រូវបានជំរុញឲ្យប្រុងប្រយ័ត្ន និងនៅឲ្យឆ្ងាយពីមាត់ទន្លេ។ បញ្ហាទឹកជំនន់ តែងកើតឡើងរាល់ឆ្នាំក្នុងប្រទេសស៊ូដង់ ដែលជាធម្មតានៅចន្លោះខែមិថុនា ដល់ខែតុលា។

ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្សរាប់រយនាក់ និងបំផ្លាញដីកសិកម្មយ៉ាងច្រើន។

រដូវវស្សាឆ្នាំនេះ បានបន្ថែមការលំបាកប្រឈមមុខដោយអ្នកទាំងឡាយដែលប៉ះពាល់ដោយជម្លោះ កំពុងបន្ត រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ។ ប្រទេសស៊ូដង់ បាននិងកំពុងជួបប្រទះជម្លោះដ៏បង្ហូរឈាម ចាប់តាំងពីថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ បណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់១៦.៦៥០នាក់។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា មនុស្សប្រមាណ ១០,៧ លាននាក់ បានភៀសខ្លួននៅក្នុងប្រទេសស៊ូដង់ ដោយប្រហែល ២,២ លាននាក់ផ្សេងទៀតកំពុងស្វែងរកទីជ្រកកោន នៅក្នុងប្រទេសជិតខាង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm