លោក Rodion Miroshnik បេសកជនពិសេសរបស់ក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកឧក្រិដ្ឋកម្មនៃរបបទីក្រុងគីវ បាននិយាយថា ជនស៊ីវិលរុស្ស៊ីជាង ៨០នាក់ បានរងរបួស និង ៤នាក់ បានស្លាប់ ដោយសារការបាញ់ផ្លោងរបស់អ៊ុយក្រែន កាលពីសប្តាហ៍មុន។
លោកបាននិយាយតាមការចាក់ផ្សាយរបស់វិទ្យុ Sputnik ថា យោងតាមព័ត៌មានរបស់យើង ជនស៊ីវិល ៩៣នាក់ បានរងផលប៉ះពាល់ ក្នុងសប្តាហ៍មុន ពោលគឺគិតត្រឹមថ្ងៃចន្ទ មនុស្ស ៨៩នាក់ បានរងរបួស ក្នុងនោះមានអនីតិជន ៥នាក់ ហើយជាការសោកស្តាយដ៏ក្រៀមក្រំបំផុតរបស់យើង មនុស្ស ៤នាក់ បានស្លាប់ក្នុងសប្តាហ៍នេះ។ ទាំងនេះ គឺជាមនុស្សដែលទទួលរងការវាយប្រហារដោយផ្ទាល់ពីក្រុមសកម្មប្រយុទ្ធអ៊ុយ ក្រែន»។
លោក Miroshnik បានចង្អុលបង្ហាញថា ការវាយប្រហារជាង ២.000 លើក លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតាមខ្សែបន្ទាត់ដែលពាក់ព័ន្ធ ត្រូវបានកត់ត្រាក្នុងអំឡុងពេលដែលបានលើឡើងនោះគឺ ជាមធ្យម «ការវាយប្រហារច្រើនជាង ៣០០លើក ក្នុងមួយថ្ងៃ»។ លោកបាននិយាយកាលពីសប្តាហ៍មុនថា កន្លែងតាំងទីលំនៅនៃសាធារណរដ្ឋប្រជាមានិតដូណិតស្ក៍ ( Donetsk) និងតំបន់ Belgorod ភាគច្រើន ត្រូវរងការបាញ់ផ្លោងពីកងកម្លាំងរបស់អ៊ុយក្រែន។