ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា បច្ចុប្បន្ន លោកមិនឃើញឱកាសសម្រាប់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ដើម្បីកែលម្អ ឬមានស្ថិរភាពនោះទេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTASS ថា៖«ខ្ញុំមិនគិតថា មានឱកាសដែលអាចមើលឃើញណាមួយនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើង ឬស្ថិរភាពនាពេលអនាគតដ៏ខ្លីនោះទេ។ ពុំមានមូលដ្ឋានសម្រាប់រឿងនេះទេ» ។ «រដ្ឋបាលបច្ចុប្បន្ន កំពុងលើកទឹកចិត្តដល់យោធាអ៊ុយក្រែនឲ្យវាយលុកជាយុទ្ធសាស្ត្រលើពួកយើងដោយប្រើអាវុធអាមេរិក។ រដ្ឋបាលនេះ នឹងមិនមានការពិភាក្សាអំពីការកែលម្អទំនាក់ទំនងដោយផ្អែកលើមូលដ្ឋាននេះទេ»។
លោក Antonov បានបញ្ជាក់ថា ប្រទេសរុស្ស៊ី នៅតែចាប់អារម្មណ៍លើ «ទំនាក់ទំនងប្រកបដោយសមធម៌ ស្មើភាព និងមានភាពរីកចម្រើន» ជាមួយសហរដ្ឋអាមេរិក ហើយមិនស្វែងរកការប្រឈមមុខដាក់គ្នានោះទេ បើទោះបីជាបច្ចុប្បន្នមានបញ្ហាប្រឈមយ៉ាងខ្លាំងរវាងប្រទេសទាំងពីរក៏ដោយ។
អ្នកការទូតរូប បាននិយាយថា៖«តើទំនាក់ទំនងមិនល្អ នៅក្នុងផលប្រយោជន៍ជាតិរបស់អាមេរិក និងរុស្ស៊ីទេ? «យើងជាភាគីរុស្ស៊ី មិនចាប់អារម្មណ៍នឹងការប្រឈមមុខជាមួយសហរដ្ឋអាមេរិកទេ។ យើងមិនត្រូវការការខឹងសម្បា ហើយយើងពិតជា មិនត្រូវការបញ្ហាទេ»។