មជ្ឈិមបូព៌ា ត្រៀមទប់ទល់នឹងសប្តាហ៍ ដែលអាចកំណត់ដំណើរផ្លូវនៃសង្រ្គាមហ្កាហ្សា

2024/08/06 10:37:17 pm        50


បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ត្រៀមលក្ខណៈទប់ទល់នឹងការរីករាលដាលនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈដែលអ៊ីរ៉ង់គំរាមសងសឹក ចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស នៅទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្តេជ្ញាឆ្លើយតបជាមួយអ៊ីស្រាអែលវិញ ចំពោះការធ្វើឃាតលើលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។ ហើយកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានព្រមានអំពី «ការសងសឹកដោយឈាម» យ៉ាងពិតប្រាកដ។ ទាំងក្រុងតេអេរ៉ង់ និងក្រុមហាម៉ាស បានដាក់ការទទួលខុសត្រូវទៅលើអ៊ីស្រាអែល ចំពោះការសម្លាប់នេះ ប៉ុន្តែអ៊ីស្រាអែលទាំងមិនបានបញ្ជាក់អះអាង ឬបដិសេធការជាប់ពាក់ព័ន្ធណាមួយឡើយ។

ពលរដ្ឋលីបង់ត្រៀមភៀសខ្លួន ចំពេលមានភាពតានតឹងកើនឡើង ខណៈដែលស្ថានទូតអាមេរិក នៅទីក្រុងបេរូត ជំរុញឲ្យពលរដ្ឋអាមេរិកចាកចេញ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ផ្អាកជើងហោះហើររបស់ខ្លួន។ នៅអ៊ីស្រាអែល រដ្ឋាភិបាលវាយតម្លៃការត្រៀមខ្លួន និងជម្រើស សម្រាប់ការវាយប្រហារដែលអាចកើតមានពីអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ខណៈដែលពលរដ្ឋស្តុកទុកគ្រឿងផ្គត់ផ្គង់ប្រើប្រាស់ចាំបាច់នានា។

ការវិវត្តស្ថានការណ៍ក្នុងសប្តាហ៍នេះ អាចផ្លាស់ប្តូរការផ្តោតអារម្មណ៍យ៉ាងខ្លាំងចេញពីតំបន់ហ្កាហ្សា ប្រសិនបើការសងសឹករបស់អ៊ីរ៉ង់ រីករាលទៅជាជម្លោះក្នុងតំបន់ដ៏ទូលំទូលាយ ដែលមានពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដោយនេះធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ និងការចរចាដោះលែងចំណាប់ថ្នូរ។ 

មន្ត្រីការពារជាតិអាមេរិក និងអ៊ីស្រាអែលពិភាក្សាគ្នា អំពីយុទ្ធសាស្ត្រការពារអ៊ីស្រាអែល ដោយបង្កើនការត្រៀមខ្លួនឲ្យបានរួចជាស្រេច ក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីកាត់បន្ថយភាពតានតឹង នៅតែបន្តមាន ដោយបណ្ដាប្រទេសក្នុងតំបន់ ព្យាយាមទាក់ទងជាមួយអ៊ីរ៉ង់។

មន្ត្រីអ៊ីរ៉ង់នៅតែបន្តការគំរាមកំហែងរបស់ពួកគេ ខណៈដែលក្រៅពីត្រៀមទប់ទល់ជាមួយអ៊ីរ៉ង់ហើយនោះ អ៊ីស្រាអែលក៏ត្រូវរៀបចំត្រៀមសម្រាប់ការវាយប្រហារ ដែលអាចកើតមានពីភាគខាងជើងរបស់ខ្លួនផងដែរ បន្ទាប់ពីមានការធ្វើឃាតលើមេបញ្ជាការរបស់ក្រុមហេសបូឡា គឺលោក Fu’ad Shukr។ 

តែទោះជាយ៉ាងក្ដី អំឡុងពេលមានភាពតានតឹងទាំងនេះ ដំណើរជីវិតប្រចាំថ្ងៃ ទាំងនៅក្នុងទីក្រុងបេរូត និងអ៊ីស្រាអែលនៅតែប្រព្រឹត្តទៅជាធម្មតា ទោះបីជាមានការប្រុងប្រយ័ត្នខ្ពស់ និងការត្រៀមខ្លួន សម្រាប់ជម្លោះដែលអាចកើតមានក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm