ប្រទេសបង់ក្លាដែស កំពុងរង់ចាំរដ្ឋាភិបាលថ្មី ខណៈមេបញ្ជាការកងទ័ព ជួបក្រុមបាតុករ

2024/08/06 10:44:36 pm        203


មេបញ្ជាការកងទ័ពប្រទេសបង់ក្លាដែស មានផែនការជួបអ្នកដឹកនាំក្រុមបាតុករនិស្សិត នៅថ្ងៃអង្គារ ទី៦ សីហានេះ ខណៈប្រទេសបង់ក្លាដែស កំពុងរង់ចាំរដ្ឋាភិបាលថ្មី។ 

ផែនការនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីការបះបោរដោយហិង្សាប្រឆាំងការគ្រប់គ្រងរបស់លោកស្រី។ 

មេដឹកនាំនិស្សិត ដែលបានដឹកនាំការតវ៉ាប្រឆាំងប្រព័ន្ធកូតាការងារ និងបានអំពាវនាវឱ្យមានការលាចេញពីតំណែងរបស់លោកស្រី Hasina កំពុងស្វែងរករដ្ឋាភិបាលបណ្តោះអាសន្នមួយ ជាមួយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក Muhammad Yunus ។

អ្នករៀបចំចលនានិស្សិតបីនាក់ បានចេញវីដេអូតាមបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហាញពីអ្វីដែលពួកគេចង់បាន។ 

លោក Nahid Islam គឺជាអ្នកដឹកនាំដ៏សំខាន់ម្នាក់នៃចលនានេះ និយាយថា «យើងនឹងមិនទទួលយករដ្ឋាភិបាលណាមួយផ្សេងឡើយ ក្រៅពីរដ្ឋាភិបាលដែលពួកយើងបានស្នើឡើង។ យើង នឹងមិនទទួលយករដ្ឋាភិបាល ដែលគាំទ្រដោយយោធា ឬអ្នកហ្វាស៊ីសនិយមនោះទេ ហើយរដ្ឋាភិបាលតំណាងណាមួយ ឬរដ្ឋាភិបាលប្រឆាំងប្រជាជន ក៏នឹងមិនត្រូវបានទទួលយកផងដែរ។

លោក បានអះអាងថា លោក Yunus បានព្រមព្រៀងធ្វើជាទីប្រឹក្សានៃរដ្ឋាភិបាលបណ្តោះអាសន្ន។ លោក Yunus ដែលមានអាយុ៨៤ឆ្នាំ និងធនាគារ Grameen របស់លោក បានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៦ សម្រាប់ការងារក្នុងការកាត់បន្ថយភាពក្រីក្រ ដោយផ្តល់ប្រាក់កម្ចីខ្នាតតូចក្រោម១០០ដុល្លារ ដល់ប្រជាជនក្រីក្រនៅជនបទក្នុងប្រទេសបង់ក្លាដែស។

លោកត្រូវបានតុលាការចោទប្រកាន់ កាលពីខែមិថុនា ពីបទកេងបន្លំ ដែលលោកបានបដិសេធ។ លោក Yunus ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm