ទំនប់អាងស្តុកទឹកថ្មីមួយបានកើតឡើងក្នុងខេត្តឧត្ដរមានជ័យ ដើម្បីបម្រើវិស័យកសិកម្ម និងសហគមន៍

2024/08/06 11:17:36 pm        551

ទំនប់អាងស្តុកទឹកថ្មីមួយ មានលេចចេញជារូបរាងឡើងនៅក្នុងភូមិសាស្ត្រភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមន្ត្រីជំនាញ បានឱ្យដឹងថា ទំនប់ទឹកនេះ នឹងមានប្រយោជន៍ បន្ថែមទៀតសម្រាប់បម្រើដល់ការងារកសិកម្ម និងប្រយោជន៍សហគមន៍ជុំវិញនោះ ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទំនប់ អាងទឹកថ្មី ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៤នេះ ត្រូវបានកសាងរួចរាល់ និងមានស្ពានវែងជាង​គេ​ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ គឺប្រវែង១២៥ម៉ែត្រ ទទឹង៧ម៉ែត្រ ។ សំណង់ទំនប់ទឹកនេះ ត្រូវបានស្ថាបនា ឡើងសម្រាប់បម្រើឱ្យវិស័យកសិកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការនេសាទផងដែរ។ ទំនប់ទឹកនេះ នឹងមានលទ្ធភាពអាចគ្រប់គ្រងទឹក និងបញ្ជូនទឹក​សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវ វស្សាប្រមាណជាង១៤៩០ហិកតា និងស្រូវរដូវប្រាំង ប្រមាណជិត២៨០ហិកតា រួមទាំងដំណាំរួមផ្សំផ្សេង ៗ ប្រមាណ៧៨ហិកតា និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋបានចំនួនពីរភូមិ​ ក្នុងឃុំត្រពាំងតាវ ស្រុក អន្លង់វែង ដែលមានចំនួនជាង៤០០គ្រួសារ ។

លោកបានបញ្ជាក់ថា ទំនប់ទឹកថ្មីនេះ មានតួនាទីដ៏សំខាន់ក្នុងការទទួលយកទឹកពីទំនប់ទឹកតាម៉ុក ទំនប់ទឹករំចេកមករក្សាទុក ​សម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំ​ផ្សេងៗ ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងបញ្ជូនទឹកទៅអាងទឹក ស្ទឹងស្រែងទី១ និងទី២ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ២៥០០០​ហិកតា នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងបន្តជួយស្រោចស្រពដល់ផ្នែក​ខ្លះនៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលកន្លងមក តែងប្រឈមកង្វះខាតទឹកស្រោចស្រពដំណាំ ។

លោកប្រធានមន្ទីរធនធានទឹកខេត្តឧត្ដរមានជ័យ ​បានបញ្ជាក់ថា​ បន្ទាប់ពីបានសិក្សាគម្រោងតាម លក្ខណៈបច្ចេកទេស ​និងដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋាន វិស្វកម្ម បានអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់​អាងទឹកថ្មីនេះឡើង ដើម្បី ជួយសម្រួលនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ​រស់នៅ​ក្នុងតំបន់នេះ ឱ្យមានភាពងាយស្រួល ឡើងវិញក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលឆ្លងកាត់​ពីតំបន់​មួយទៅតំបន់មួយទៀត ។ កសិករ ក្នុងតំបន់នេះ អាចទទួលបានកំណើនប្រាក់ចំណូល​ប្រសើរជាងមុន ​តាមរយៈការបង្កើនការដាំដុះដំណាំ​កសិកម្ម​ពីពីរទៅបីដងក្នុងមួយឆ្នាំ ព្រមទាំង​ទទួលបានស្ពាន​ និងផ្លូវធ្វើដំណើរល្អប្រសើរជាងមុន ៕ អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm