កងកម្លាំងប្រដាប់អាវុធកូឡុំប៊ី ចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ ប្រឆាំងនឹងពួកឧទ្ទាម ELN

2024/08/06 11:50:49 pm        49

រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី លោក Ivan Velasquez កាលពីថ្ងៃចន្ទ (ទី៥ ខែសីហា) បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ី បានចាប់ផ្តើមប្រតិបត្តិការឡើងវិញប្រឆាំងនឹងក្រុមឧទ្ទាមឆ្វេងនិយម គឺកងទ័ពរំដោះជាតិ (ELN) ដោយការសម្រេចនេះ កើតឡើងបន្ទាប់ពីបទឈប់បាញ់រយៈពេល ៦ខែ រវាងភាគីទាំង២ បានបញ្ចប់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។

រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Gustavo Petro ដែលជាមេដឹកនាំឆ្វេងនិយមដំបូងរបស់ប្រទេសកូឡុំប៊ី បានចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញជាមួយក្រុម ELN កាលពីចុងឆ្នាំ២០២២ ជាផ្នែកនៃគោលនយោបាយសន្តិភាពពេញលេញ ពោលគឺជាអ្វីដែលរដ្ឋាភិបាលកំពុងស្វែងរកការបញ្ចប់ជម្លោះរយៈពេល ៦ទសវត្សរ៍របស់ប្រទេស ដែលបានបណ្ដាលឲ្យមនុស្សជាង ៤៥០.០០០នាក់ បាត់បង់ជីវិត។

ការចរចាសន្តិភាពបានជាប់គាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយក្រុម ELN បានចាប់ផ្ដើមដំណើរការចាប់ជំរិតឡើងវិញ ដែលប្រភពសន្តិសុខនិយាយថា សកម្មភាពនេះផ្តល់ឲ្យក្រុមនេះនូវហិរញ្ញប្បទានដែលពួកគេត្រូវការជាច្រើន ដោយវាបង្ហាញឲ្យឃើញពីការវិលត្រឡប់មកវិញនូវទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចបំផុតនៃជម្លោះរបស់ប្រទេសកូឡុំប៊ី។

ការចរចា រវាងរដ្ឋាភិបាលមុនៗ ជាមួយកក្រុម ELN ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថា ជាអង្គការភេរវករនោះ បានបរាជ័យដោយសារតែទស្សនៈជ្រុលនិយមរបស់ក្រុមនេះ ការបែកខ្ញែកនៃខ្សែច្រវាក់បញ្ជា និងការមិនចុះសម្រុងគ្នា ក្នុងជួររបស់ក្រុមនេះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        26
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        26
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm