ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធជនបទកាន់តែរឹងមាំ ដើម្បីជីវភាពរស់របស់ប្រជាជន

2024/08/07 01:28:49 am        69

ព្រះវិហារ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធជនបទ កាន់តែរឹងមាំ ដើម្បីបង្ករបរិយាកាសដល់ជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។

​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ស្តារឡើងវិញផ្លូវ ស្ពាន និងលូ ស្ថិតនៅខេត្តព្រៃវែង កំពង់ចាម និងខេត្តព្រះវិហារ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ, ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុក ដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។

ឯកឧត្តម បន្តថា ជាក់ស្តែងផ្លូវ និងស្ពានខាងលើនេះ ត្រូវបានស្តារឡើងវិញ ដើម្បីបម្រើដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រោះហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ជនបទ គឺជាសរសៃរឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការធ្វើសមាហរណសេដ្ឋកិច្ចរវាងតំបន់ជនបទ ទី ក្រុង និងទីប្រជុំជន ។ ជាក់ស្តែងផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ៤ គីឡូម៉ែត្រ ភ្ជាប់ពីភូមិអណ្តូងថ្មី ឃុំពានរោង និងភូមិក្បាលខ្វែក ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង, ការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ១ ខ្សែទៀត ប្រវែងជាង ១១ គីឡូម៉ែត្រ ស្ថិតនៅភូមិកោងយោង ទៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមជាមួយការស្ថាបនាគ្រឹះស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ១០៨ ម៉ែត្រ នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបច្ចុប្បន្នផ្លូវនិងស្ពានទាំងនោះ បានកំពុងជួយដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពាជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ បានអនុវត្តការងារនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារជាដើម និងការបង្ករលក្ខណៈងាយស្រួលលើសេវាកម្មនានាដូចជា អប់រំ សុខភាព អនាម័យ ព័ត៌មានសិក្សាធិការជាដើម, ជាក់ស្តែងការងារស្ថាបនាផ្លូវ និងស្ពានខាងលើទាំងនេះ បានអនុវត្តសម្រេចបានលទ្ធផលល្អ ១០០ ភាគរយ។

នៅក្នុងការត្រួតពិនិត្យផ្លូវនិងស្ពានខាងលើ, ឯកឧត្តម សាន វិសាល និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះ សំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 

អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងជំរុញឲ្យតំបន់ជនបទមានការអភិវឌ្ឍរីកចម្រើន និងបច្ចុប្វន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់ នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm