បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានសម្រេចយកអភិបាលរដ្ឋ Minnesota គឺលោក Tim Walz ធ្វើជាមិត្តរួមតំណែងរបស់លោកស្រី នៅថ្ងៃអង្គារ (ទី៦ ខែសីហា) នេះ។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះ។
លោក Walz វ័យ ៦០ឆ្នាំ ដែលជាទាហានជើងចាស់នៃឆ្មាំជាតិរបស់កងទ័ពសហរដ្ឋអាមេរិក និងជាអតីតគ្រូបង្រៀន ត្រូវបានជ្រើសរើសជាអភិបាលរដ្ឋ Minnesota ក្នុង២០១៨៕