វគ្គ​ជំ​រុះ World Cup ២០២២ តំបន់​អាស៊ី​ជុំ​ទី៣ ឈានដល់​ប្រកួត​ទី២ ថ្ងៃនេះ​

2021/09/07 08:10:11 pm        125

​បាល់ទាត់៖ ​ការប្រកួត​ជំ​រុះ​បាល់ទាត់​ពិភពលោក​តំបន់​អាស៊ី​ជុំ​ទី៣ នឹង​បន្ត​ប្រកួត​ទី២ នៅថ្ងៃនេះ​ដែលមាន​ពូ​ល A និង B​។ ​ក្រុម​ជប៉ុន​បាន​ហ្វឹកហាត់​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ត្រៀម​ជួប​ចិន​ដែល​ប្រើប្រាស់​កាតា​ជា​ទឹកដី​។

​​ក្រុម​សា​មូ​រៃ​ជប៉ុន​បានចាប់ផ្តើម​វគ្គ​ជំ​រុះ​ជុំ​ទី៣ នេះ​ជាមួយនឹង​បរាជ័យ​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​ទឹកដី​ខ្លួនឯង ​ក្រោម​ថ្វី​ជើងក្រុម​ភ្ញៀវ​អូ​ម៉​ង់ ១-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ ​​តែ​នៅពេលនេះ​ក្រុម​របស់លោក Hajime Moriyasu នឹងត្រូវ​ជួប​ជាមួយ​ចិន​ដែល​ចាញ់​ប្រកួត​ដំបូង​ដូចគ្នា​គឺ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អូស្ត្រាលី ៣-០​។ ​​ជំនួប​ថ្ងៃនេះ​នៅ​ទឹកដី​កាតា​រវាង​ចិន និង​ជប៉ុន​ថ្ងៃនេះ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Khalifa International Stadium ជា​ទឹកដី​ដែល​ជប៉ុន​ធ្លាប់​លើក​ពាន​ជើងឯក​ទ្វីបអាស៊ី​កាលពី​ឆ្នាំ២០១១ នៅពេល​យកឈ្នះ​អូស្ត្រាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១-០ ក្នុង​ម៉ោង​បន្ថែម​កាត់សេចក្តី​។

​​ក្រុម​ដែល​គួរ​ចាប់អារម្មណ៍​មួយទៀត​នៅក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី៣ នេះ​គឺ​វៀតណាមដែលជា​ការបង្ហាញ​ខ្លួន​ដំបូង​នៅ​ជុំ​ទី៣ នេះ​។ ​​វៀតណាម​បាន​ដើរចូល​មកដល់​ជុំ​ទី៣ នេះ​ជា​លើកដំបូង​តែ​ប្រកួត​ដំបូង​ក្នុង​ពូ​ល B នេះ​វៀតណាម​ចាញ់​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ទោះបីជា​នាំមុខ​មុន​ក៏ដោយ​។ ​​ក្រុម​របស់លោក Park Hang-seo កំពុង​ស្វែងរក​ជ័យជំនះ​ដំបូង​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​ក្រុម​វៀតណាម​នៅ​ជុំ​ទី៣ នេះ​ដោយ​ពួកគេ​នឹង​ទទួល​អូស្ត្រាលី​នៅ​ទីក្រុង​ហាណូយ​។ ចំណែក​មួយគូ​ទៀត​ថ្ងៃនេះ​ដែរ​អូ​ម៉​ង់ និង​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ជួបគ្នា​នៅ​ទឹកដី​ទីក្រុង Muscat របស់​អូ​ម៉​ង់ បន្ទាប់ពី​ក្រុម​ទាំងពីរ​សុទ្ធតែ​ឈ្នះ​ប្រកួត​ទី១ ដូចគ្នា​។ ​​ក្នុង​ពូ​ល B នេះ អូស្ត្រាលី អារ៉ាប៊ីសាអ៊ូឌីត និងអូ​ម៉​ង់​មាន ៣ពិន្ទុ​ដូចគ្នា ​ខណៈ​ ៣​ក្រុម​ទៀត​មាន​ជប៉ុន វៀតណាម និង​ចិន​មាន​សូន្យ​ពិន្ទុ​។

​​ចំណែក​ពូ​ល B វិញ ពូ​ល​នេះ​មាន​ភាព​តានតឹង​ក្រោយ​ប្រកួត​ទី១ ដែល​មានតែ​អ៊ីរ៉ង់​តែមួយ​ទេ​ដែល​ទទួលបាន ៣​ពិន្ទុ​ក្រោយពី​ឈ្នះ​ស៊ី​រី ១-០​។ ​​ក្រៅពីនោះ​ពីរ​គូ​ទៀត​សុទ្ធតែ​ស្មើគ្នា ០-០ នៅ​ប្រកួត​ទី១ ដែល​រួមមានកូរ៉េខាងត្បូង​ស្មើ​អ៊ីរ៉ាក់ និងអារ៉ាប់​រួម​ស្មើ​លី​បង់​។​ ​នៅថ្ងៃនេះ​កូរ៉េខាងត្បូង​នឹងត្រូវ​ជួប​ជាមួយ​លី​បង់, អ៊ីរ៉ាក់ជួប​អ៊ីរ៉ង់ និងស៊ី​រី​ជួប​អារ៉ាប់​រួម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        267
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm