បង់ក្លាដែស រកបានប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នថ្មី ក្រោយនាយករដ្ឋមន្រ្តីចាកចេញ

2024/08/07 04:21:59 pm        152

ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព លោក មូហាម៉ាដ យូនុស (Muhammad Yunus) ត្រូវបានតែងតាំងជាប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ (០៦ សីហា) មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង និងបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីការបង្ក្រាបដោយហិង្សាលើការតវ៉ាដែលដឹកនាំដោយនិស្សិត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារ ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ និងក្រុមមន្ត្រីមកពីការិយាល័យប្រធានាធិបតីបង់ក្លាដែសថា លោក Yunus ត្រូវបានតែងតាំងឱ្យកាន់តំណែងនេះដោយប្រធានាធិបតីបង់ក្លាដែស លោក មូហាម៉េដ សាហាប៊ូឌីន (Mohammed Shahabuddin) បន្ទាប់ពីលោកបានជួបជាមួយមេដឹកនាំនិស្សិត និងប្រធានសេវាយោធាទាំងបី។

លោក Yunus វ័យ ៨៤ឆ្នាំ និងធនាគារ ហ្ក្រាមីន (Grameen) របស់លោក ដែលជាអង្គការឥណទានខ្នាតតូច បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៦ សម្រាប់កិច្ចប្រឹងប្រែងទាញមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រដោយផ្តល់ប្រាក់កម្ចីតូចៗក្រោម ១០០ដុល្លារដល់អ្នកក្រីក្រនៅតំបន់ជនបទរបស់បង់ក្លាដែស។

មិនមានការអត្ថាធិប្បាយភ្លាមៗពីលោក Yunus ក្នុងការឆ្លើយតបនឹងការតែងតាំងនោះទេ ហើយក៏មិនទាន់ដឹងភ្លាមដែរថា តើរដ្ឋាភិបាលបណ្ដោះអាសន្ននឹងទទួលបន្ទុកនៅពេលណា។ លោក Yunus កំពុងស្ថិតក្នុងទីក្រុងប៉ារីសដើម្បីធ្វើការព្យាបាល ហើយត្រូវបានគេរំពឹងថានឹងត្រឡប់ទៅទីក្រុងដាកា វិញក្នុងពេលឆាប់ៗនេះ។ នៅព្រឹកថ្ងៃអង្គារ លោកប្រធានាធិបតីបង់ក្លាដែស Shahabuddin បានរំលាយសភា ដោយជម្រះផ្លូវសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្ន និងការបោះឆ្នោតថ្មី។ លោក Shahabuddin បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ននឹងរៀបចំការបោះឆ្នោតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីចូលកាន់តំណែង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm