អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ខាឡេដា ហ្សេអា ត្រូវបានដោះលែង ក្រោយគូប្រជែងដួលរលំ

2024/08/07 05:07:57 pm        257

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ខាឡេដា ហ្សេអា (Khaleda Zia) ត្រូវបានដោះលែងឲ្យមានសេរីភាពក្រោយការឃុំខ្លួនក្នុងផ្ទះជាច្រើនឆ្នាំ បន្ទាប់ពីសត្រូវដ៏ជូរចត់របស់ខ្លួន គឺលោកស្រី Sheikh Hasina ត្រូវបានបោះបង់ចោលតំណែងជានាយករដ្ឋមន្ត្រី ហើយបានភៀសខ្លួនខណៈក្រុមអ្នកតវ៉ាបានសម្រុកចូលវិមាននាយករដ្ឋមន្ត្រីរបស់លោកស្រី។

ការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញរវាងស្ត្រីពីរនាក់ បានរុញឲ្យស្ថានភាពនយោបាយក្នុងប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន ធ្លាក់ចូលក្នុងភាពវឹកវរច្រើនទសវត្សរ៍មកនេះ។

លោកស្រី ខាឡេដា ហ្សេអា វ័យ៧៨ ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ២០១៨ ក្រោមការគ្រប់គ្រងរបស់លោកស្រី Hasina ។លោកស្រី ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស បានចំនួន២អាណត្តិ អាណត្តិទី១ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ និងទី២ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។

លោកស្រីHasina វ័យ៧៦ ឆ្នាំត្រូវបានរត់ភៀសខ្លួនកាលពីថ្ងៃចន្ទបន្ទាប់ពីការតវ៉ាដ៏ធំ ដោយមេទ័ពបានប្រកាសថាយោធានឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។

បន្ទាប់មក បទបញ្ជាត្រូវបានចេញឲ្យមានការដោះលែងអ្នកទោសពីការតវ៉ា ព្រមទាំងលោកស្រីហ្សេអាផងដែរ។

លោកស្រី ហ្សេអា គឺជាប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់បក្សបង់ក្លាដែសជាតិ (BNP) ។ អ្នកនាំពាក្យគណបក្ស នេះ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ពេលនេះ លោកស្រី ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។

លោកស្រី មានសុខភាពមិនល្អ អង្គុយលើរទេះរុញ រួមរឹតដោយជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺថ្លើម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm