ទីក្រុងនានារបស់ចិន កំពុងឡើងកម្ដៅខ្លាំង ខណៈតំបន់ដាំដុះស្រូវស្ថិតក្រោមការគំរាមកំហែង

2024/08/07 10:19:32 am        218

កម្ដៅដ៏ខ្លាំងក្លាបានវាយប្រហារទីក្រុងធំៗជាច្រើននៅលើឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារ (០៦ សីហា) និងបានជំរុញតម្រូវការប្រើប្រាស់ថាមពលយ៉ាងខ្លាំង ខណៈសីតុណ្ហភាពឡើងខ្ពស់នៅតំបន់ខាងក្នុងរបស់ចិន បានធ្វើឱ្យមានការភ័យខ្លាចថាខូចខាតដល់ដំណាំស្រូវ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ទីក្រុង ហាងចូវ (Hangzhou) ដែលមានប្រជាជនចំនួន ១២,៥លាននាក់ និងមានក្រុមហ៊ុនធំៗមួយចំនួនរបស់ចិន បានហាមឃាត់រាល់ការបើកភ្លើងបំភ្លឺផ្លូវថ្នល់ដែលមិនចាំបាច់ក្នុងសប្តាហ៍នេះដើម្បីសន្សំថាមពល ខណៈបណ្តាញអគ្គិសនីរងសម្ពាធពីកម្ដៅខ្លាំង។

នៅទីក្រុងសៀងហៃ បន្ទុកអតិបរមា ឬតម្រូវការនៅលើបណ្តាញអគ្គិសនីរបស់ខ្លួនបានលើសពី ៤០លានគីឡូវ៉ាត់ជាលើកដំបូងកាលពីថ្ងៃទី០២ ខែសីហា ខណៈរលកកម្ដៅបានបង្កើនកម្រិតប្រើប្រាស់អគ្គិសនី នៅក្នុងទីក្រុងដែលមានប្រជាជនជិត ២៥លាននាក់នេះ។

ក្រុមឧតុនិយមចិនបាននិយាយថា កម្ដៅកម្រិតបំបែកកំណត់ត្រាក្នុងឆ្នាំ២០២៤ ត្រូវបានជំរុញដោយការឡើងកម្ដៅផែនដី ទោះបីមានឥទ្ធិពលត្រជាក់នៃបាតុភូតអាកាសធាតុ ឡានីញ៉ា (La Nina) ក៏ដោយ។

ឆ្នាំនេះ ចិនជួបប្រទះនិទាឃរដូវដ៏ក្តៅបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៦១ ហើយបន្ទាប់មកគឺខែឧសភាក្តៅបំផុត ដែលត្រូវបានបន្តដោយលក្ខខណ្ឌគ្រោះរាំងស្ងួតជាច្រើនសប្តាហ៍នៅក្នុងតំបន់ដីស្រែចំការភាគកណ្តាល។ កម្ដៅខ្លាំងស្របពេលជាមួយនឹងការប្រមូលផលស្រូវរដូវដើមឆ្នាំក្នុងខេត្តទាំងជាច្រើន បានជំរុញឱ្យមានការបង្កើនប្រព័ន្ធធារាសាស្រ្ត ដើម្បីរក្សាភាពត្រជាក់នៃវាលស្រែការពារការខូចខាតដល់ដំណាំ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am