កីឡាករ ឃូ ឃាងហ៊ុយ ប្ដេជ្ញាយកមេដាយឲ្យបានពីការប្រកួតកាយវប្បកម្មជើងឯកអាស៊ីលើកទី ៥៦ នៅឥណ្ឌូនេស៊ី

2024/08/07 06:14:18 pm        168

កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ព្រមទាំង ប្រធានប្រតិភូ និងគ្រូបង្វឹក បានចេញ​ដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួម​ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ ( 56th Asian Bodybuilding And Physique Sports Championship) នៅលើវិញ្ញាសា ( Men’s sport physique over 180cm)។ មុនពេលចេញដំណើរកីឡាករខាងលើបានបង្ហាញក្ដីរំពឹងថា នឹង​យកមេដាយឲ្យបានដើម្បីជូនប្រទេសជាតិ។

ទាក់ទង​ការ​ហ្វឹកហាត់កីឡាករវ័យក្មេងរូបនេះ បានរៀបរាប់ឲ្យដឹងថា ខ្លួនបានត្រៀមខ្លួន​យ៉ា​ង​ល្អ​រួច​អស់​ហើយ ព្រមទាំងដឹងថាកម្រិតសាច់របស់ប្រទេសផ្សេងៗដែលចូលរួមមានកម្រិតល្អខ្លាំង ។ ទោះ​ជាយ៉ាងណា អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍ពិភពលោកដដែលជឿថាការខិតខំ​ប្រឹង​ប្រែ​ង​ហ្វឹកហាត់នឹងធ្វើឲ្យគេទទួលបានផ្លែផ្កា​ពិសេសគឺ​អាច​ទទួល​បាន​មេដាយ​ត្រឡប់​មក​ជូន​ប្រទេស​ជាតិវិញ។

ជាមួយគ្នានោះដែរកីឡាករ ស៊្រិន រាជ្យ ដែលជារៀមច្បងហើយអវត្តមានមិនអាចទៅ​ចូលរួ​ម​ការ​ប្រកួត​នេះ​បាន ដោយសារតែជំងឺនោះ បានធ្វើការជឿជាក់លើសិស្សប្អូនម្នាក់នេះ ដោយសារគាត់​មាន​ទាំង​អស់ហើយមិនថាទម្រង់មុខ និងសាច់ជាដើម ហើយសម្រាប់វិញ្ញាសា​ម៉ូដែល​បែប​នេះ​ត្រូវ​ការ​ការលេ​ងទឹកមុខបន្តិច។

សូមបញ្ជាក់ថា ដោយមានការអនុញ្ញាត្តិ ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និងលំហាត់បាណកម្ពុជា បានបញ្ចូនក្រុមអត្តពលិកកម្ពុជា​មាន​៤​រូប​ចូលរួម​ការ​ប្រកួត​ជ្រើស​រើស​ជើងឯកកីឡាកាយវប្បកម្មអាស៊ីលើទី៥៦ ដែលនឹងប្រព្រត្តិទៅថ្ងៃទី ៦ ដល់ ថ្ងែទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំង សាធារណៈរដ្ឋឥណ្ឌូនេស៊ី ក្រុមអត្តពលិក​កម្ពុជា​មាន​៤​រូប​រួម​មាន លោក តឹក ប៊ុនវី តួនាទីជាប្រធានប្រតិភូ និងជាចៅក្រម អ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក និង​កីឡាករ ឃូ ឃាងហ៊ុយ ខណៈកីឡាករ ស្រ៊ិន រាជ្យ ដែលដើមឡើយគ្រោងទៅចូលរួមដែរនោះ​ត្រូវ​ដក​ខ្លួនវិញ​ដោយ​សារ​តែ​មាន​បញ្ហា​សុខភាពផងដែរ៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        299
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        372

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm